រដ្ឋបាលភ្នំពេញ គ្រោងសង់ផ្លូវក្រោមដី នៅមុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស

ភ្នំពេញ ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា នាពេលឆាប់ៗខាងមុខនេះ នឹង សាងសង់ផ្លូវក្រោមដីនៅត្រង់ចំណុចមុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថាន ភាសា បរទេស (IFL) ដើម្បីជួយសម្រួលការធ្វើដំណើរ របស់សិស្សនិស្សិតដែលមកសិក្សា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស (IFL) និងបញ្ចៀសការ កក ស្ទះចរាចរណ៍។

ការបញ្ជាក់ពីគម្រោងសាងសង់ផ្លូវក្រោមដីនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំមួយ នៅរសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

បើតាម Facebook Page ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ ថា «នាពេល ឆាប់ ៗខាងមុខនេះ នឹងមានផ្លូវក្រោមដីត្រង់ចំណុច មុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ និង វិទ្យាស្ថានភាសាបរទេស (IFL)»។

សូមជម្រាបថា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២០ នេះ រដ្ឋបាលរាជ ធានីភ្នំពេញ បានបើកកិច្ចប្រជុំ ស្ដីពី ការស្ថាបនាផ្លូវក្រោមដី ត្រង់ចំនុចមុខសាកលវិទ្យា ល័យ ភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស (IFL) ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ដើម្បីជួយសម្រួលការធ្វើដំណើរ របស់សិស្សនិស្សិតដែលមក សិក្សា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស(IFL) និង បញ្ចៀស ការកកស្ទះចរាចរណ៍ នៅត្រង់ចំណុចនោះ»៕