(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន ថ្លែងបញ្ជាក់ថា ការរៀបចំប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ជាការធ្វើទំនើប កម្មកំពង់ផែនៅកម្ពុជា ឱ្យស្របតាមកំពង់ផែទាំងឡាយនៅក្នុងតំបន់ និងសាកលលោក ដែលអាច ទាក់ទាញឱ្យនាវានានាចូលចេញបានច្រើន នឹងជួយជំរុញដល់ការលូតលាស់សេដ្ឋកិច្ចជាតិបានកាន់ តែល្អប្រសើរថែមទៀត។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ នាឱកាស អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បង ប្រព័ន្ធផ្លាស់ប្តូរ ទិន្នន័យអេឡិចត្រូនិកកំពង់ ផែ (Port EDI) នៅទីស្តីការក្រសួង ដោយមានការចូលរួមពីលោកឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា តំណាង JICA ប្រចាំកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធ របស់ក្រសួងសាធារណការ និង ដឹកជញ្ជូន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលខេត្តតំបន់ឆ្នេរ តំណាងរដ្ឋបាលខេត្ត ដែលមាន កំពង់ផែតាមដងទន្លេ ទីប្រឹក្សាគម្រោង ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង គ្រឹះស្ថានហិរញ្ញវត្ថុ កំពង់ផែឯកជន ក្រុមហ៊ុននាវា ភ្នាក់ងារនាវាជាច្រើនរូប។
ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ត្រូវបានរៀបចំឡើងដោយមានក្រុមការ ងារនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ ទំនងសាធារណៈ សហការជាមួយក្រុមជំនាញ JICA ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង (EXEO GROUP, INC.) និងភាគីពាក់ព័ន្ធនានា ដើម្បីស្វែងយល់ និងប្រមូលធាតុចូលរៀបចំវគ្គបណ្តុះបណ្តាល និងការ ធ្វើតេស្តជាច្រើនលើក ដោយមានការចូលរួមពីគណៈកម្មការរៀបចំបែបបទនាវាចូលចេញកំពង់ផែ (អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ អគ្គនាយកដ្ឋានបច្ចេកទេស សុខាភិបាល កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័ត ភ្នំពេញ)។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ទៀតថា ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិច ត្រូនិកកំពង់ផែ (Port EDI) គឺជាការធ្វើទំនើបកម្ម ទ្រង់ទ្រាយធំលើការត្រួតពិនិត្យ នាវាចរណ៍ចូល ចេញនៅកម្ពុជា ដោយប្តូរពីការធ្វើការដោយដៃមកធ្វើការលើប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ ដែលជួយ សម្រួលដល់នីតិវិធីចូលចេញកំពង់ផែកម្ពុជា សម្រាប់នាវា ដឹកជញ្ជូនទំនិញអន្តរជាតិ សំដៅដល់ការ គ្រប់គ្រងសេវាដឹកជញ្ជូនតាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និង កាត់បន្ថយការចំណាយផ្សេងៗ ជាពិសេសបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និង បង្កើតការងារធ្វើជូនពលរដ្ឋកម្ពុជា និងចូលរួមកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរថែមទៀត។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបន្ថែមថា ការរៀបចំឱ្យមានប្រព័ន្ធផ្លាស់ប្ដូរ ទិន្នន័យកំពង់ ផែអេឡិចត្រូនិក (Port EDI)នេះ នឹងផ្តល់ផលល្អសម្រាប់ក្រុមហ៊ុន ឯកជននានា តាមរយៈការ ចំណេញពេលវេលា កាត់បន្ថយចំណាយក្រៅផ្លូវការ មានសុវត្ថិភាព និងភាពជឿជាក់បានកាន់តែ ប្រសើរឡើង និងស្របតាមស្តង់ដារប្រតិបត្តិអន្តរជាតិ នៃដំណើរការកំពង់ផែ។
ជាងនេះទៀត ឯកឧត្តម ទេសរដ្ឋមន្ត្រី បានអះអាងទៀតថា សព្វថ្ងៃនេះប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យកំពង់ ផែអេឡិចត្រូនិក (Port EDI) របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការតភ្ជាប់ផ្លាស់ប្តូរ ទិន្នន័យជាមួយប្រព័ន្ធបញ្ជរតែមួយជាមួយក្រុមហ៊ុននាវា និងភ្នាក់ងារនាវាបានរួចរាល់ នៅកំពង់ផែ ស្វយ័តភ្នំពេញកំពង់ផែស្វយ័ត ក្រុងព្រះសីហនុផងដែរ។
ហើយនៅថ្ងៃអនាគត ក្រសួងអាចនឹងពង្រីកវិសាលភាពរបស់ប្រព័ន្ធ Port EDI ដោយដាក់បញ្ចូល កំពង់ផែ ផ្សេងទៀតនៃកម្ពុជា និងអាចពិនិត្យលទ្ធភាពសហការ ជាមួយក្រសួងស្ថាប័ន ផ្សេងទៀត ដើម្បីតភ្ជាប់ផ្លាស់ប្តូរទិន្នន័យទៅវិញទៅមក បង្កភាពងាយស្រួលបន្ថែមដល់ធុរជន ដែលនឹងបង្កើន ប្រសិទ្ធភាពនៃការ ធ្វើអាជីវកម្មនៅកម្ពុជា ផងដែរ៕