(ភ្នំពេញ)៖ យោងតាមសេចក្ដីជូនដំណឹងដែលទទួលបាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បញ្ជាក់ ថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ មានរៀបចំសន្និ សីទសារព័ត៌មាន ស្តីពី «ស្ថានភាព នៃការជួញដូរមនុស្សនៅកម្ពុជា» នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាពជាន់ផ្ទាល់ដី។
សន្និសីទសារព័ត៌មាននេះ ប្រព្រឹត្តឡើងក្នុងគោលបំណង ដើម្បីឆ្លើយតបឲ្យទាន់សភាពការណ៍ដែល សហរដ្ឋអាមេរិក បានសរសេរក្នុងរបាយការណ៍ប្រចាំឆ្នាំ ស្ដីពីការជួញដូរមនុស្សនៅលើពិភពលោក របស់ក្រសួងការបរទេសអាមេរិក ដែលដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ ស្មើនឹងកម្ពុជា មិនបាន ធ្វើអ្វីសោះដែលជារឿងមិនពិត ជាហេតុផលនៃការដាក់ទណ្ឌកម្មថែមទៀត គឺជារឿងអយុត្តិធម៌មិន អាចទទួលយកបាន។
កន្លងមករាជរដ្ឋាភិបាល ដៃគូជាតិ និងអន្តជាតិ បានដឹងច្បាស់អំពីកិច្ចខំប្រឹងប្រែងរួមគ្នាក្នុងសកម្មភាព ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងទទួលលទ្ធផលជាច្រើន។
វាគ្មិនកិត្តិយសដែលនឹងអញ្ជើញចូលរួម៖ តំណាងពីក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការដៃគូ៕