ក្រសួងបរិស្ថាន និងកំពូលតារាចម្រៀង មាស សុខសោភា ចង់ឱ្យអ្នកមានឥទ្ធិពលលើបណ្តាញសង្គម កាន់តែច្រើន ចូលរួមផ្សព្វផ្សាយពីសារៈសំខាន់នៃធនធានធម្មជាតិ និងសត្វព្រៃ


 (កំពង់ធំ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់ សូន្យ និងកំពូលតារាចម្រៀង មាស សុខសោភា បានបង្ហាញក្តីសង្ឃឹមចង់ឱ្យអ្នកមានឥទ្ធិពលលើ បណ្តាញសង្គម សិល្បករ សិល្បការិនី ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមផ្សព្វផ្សាយឱ្យកាន់ផុស ផុលបន្ថែមទៀតដល់អ្នកគាំទ្រពីប្រយោជន៍នៃធនធានធម្មជាតិ និងសត្វព្រៃ ដើម្បីជាទ្រព្យសម្បត្តិ ដែលមិនអាចកាត់ថ្លៃបានរបស់មនស្សជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីអន្ទាក់សូន្យនៅខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២២នេះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ការចូលរួមជាមួយសិល្បករ សិល្បការិនី គឺជាផ្នែក មួយដែលសំខាន់ដោយសាតែសិល្បករ សិល្បការិនី មានអ្នកគាំទ្រច្រើន ដូច្នេះ ការអំពាវនាវពី សំណាក់ពួកគាត់ទៅកាន់អ្នកគាំទ្រ អាចមានប្រសិទ្ធភាពកាន់តែខ្លាំងក្លាយបន្ថែមទៀត ដែលនេះ ជាវិធីសាស្ត្រចម្រុះដើម្បីផ្សព្វផ្សាយពីប្រយោជន៍នៃធនធានធម្មជាតិ និងសត្វព្រៃ បន្ថែមលើមន្ត្រីរាជ រដ្ឋាភិបាល។

មន្ត្រីរាជរដ្ឋាភិបាល សិល្បករ សិល្បការិនី សុទ្ធតែមានតួនាទីផ្សេងៗគ្នា ប៉ុន្តែ បំពេញឱ្យផល ប្រយោជន៍រួមសម្រាប់ជាតិ ដូចជាយុទ្ធនាការអន្ទាក់សូន្យនេះ ក្រសួងបរិស្ថានដឹកនាំធ្វើ គឺធ្វើទិសដៅ ការពារសត្វព្រៃ ឱ្យបានអង្គការដៃគូដែលចូលរួមជាមួយក៏មានគោលដៅ ធ្វើយ៉ាងឱ្យធនធានធម្មជាតិ ត្រូវបានការពារ ក្នុងព្រៃត្រូវតែមានសត្វព្រៃ អ្នកនាង មាស សុខសោភា អញ្ជើញចូលរួមគឺក្នុងទិស ដៅតែមួយ ដើម្បីធ្វើយ៉ាងម៉េចកាត់បន្ថយអន្ទាក់។ នេះជាការលើកឡើងបន្ថែមរបស់លោក នេត្រ ភក្ត្រា។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «អញ្ចឹងការចូលរួមគ្រប់មជ្ឈដ្ឋានទាំងអស់ គឺ ជាធាតុផ្សំធ្វើឱ្យយុទ្ធនាការអន្ទាក់សូន្យ និងកិច្ចការងាររបស់យើងអាចទទួលបានជោគជ័យ ហើយនេះ ក៏ជាការបញ្ជាក់អំពីសាមគ្គីភាព រវាងរាជរដ្ឋាភិបាល រវាងអង្គការក្រៅរដ្ឋាភិបាល សង្គមស៉ីវិលជាដៃគូ រវាងសិល្បករ សិល្បការិនី ដែលជាប្រជាពលរដ្ឋម្នាក់ក៏គាត់មានតួនាទីសំខាន់ក្នុងការចូលរួមជាមួយ រដ្ឋាភិបាល លើការកៀរគរអ្នកគាំទ្រគាត់ឱ្យចូលរួម […] ប្រសិនបើមានការចូលរួមសិល្បករ សិល្បការិនី ឬក៏អ្នកមានឥទ្ធិលពលនានា ដែលមានអ្នកគាំទ្រចូលរួមកាន់តែច្រើន យើងជឿជាក់ថា ជ័យជម្នះរបស់ យើងលើយុទ្ធនាការនេះ ក៏កាន់តែឆាប់រហ័សដែរ»

ចំណែក អ្នកនាង មាស សុខ សោភា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមបញ្ឈប់ការដាក់អន្ទាក់ ដើម្បីចាប់សត្វព្រៃ និងបញ្ឈប់ការបរិភោគសាច់សត្វព្រៃ សំដៅចូលរួមថែរក្សាធនធានធម្មជាតិ។ អ្នកនាងថា ការទិញការបរិភោគសត្វសាច់ព្រៃ គឺជាការជំរុញឱ្យមានការដាក់អន្ទាក់សត្វព្រៃនៅ ក្នុងដែនអភិរក្សរបស់កម្ពុជា។

អ្នកនាង មាស សុខសោភា «បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់ គ្នាចូលរួមយុទ្ធនាការអន្ទាក់សូន្យ និងបញ្ឈប់រាល់សកម្មភាពទាំងឡាយ នៃការ ដាក់អន្ទាក់ និងបរិភោគសាច់សត្វព្រៃ គ្រប់រូបភាព។ តារាចម្រៀងល្បីឈ្មោះរូបនេះ ក៏បានប្តេជ្ញាចិត្ត ក្នុងការបំផុស និងផ្សព្វផ្សាយសាធារណៈជន ពិសេស ផ្តើម ពីអ្នកគាំទ្រអ្នកនាង នៅតាមបណ្តាញសង្គម និងរូបភាពផ្សងទៀត។ អ្នកនាង មានគម្រោងគៀងគ រអ្នកគាំទ្ររបស់ខ្លួន ចូលរួមយុទ្ធនាការអភិរក្សធនធានធម្មជាតិ ទ្រង់ទ្រាយធំ នៅពេលខាងមុខ ដើម្បី បញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ»