(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានស្នើឱ្យគណបក្សហ្វ៊ុនស៉ិនប៉ិច អនុវត្តឱ្យត្រឹមត្រូវស្របតាម ខ្លឹមសារ កំណត់ក្នុងប្រការ៥៩ថ្មី(ស្ទួន) នៃលក្ខន្តិកៈគណបក្សនេះ ដែលតម្កល់នៅក្រសួងមហាផ្ទៃ។ នេះបើតាមលិខិតក្រសួងមហាផ្ទៃ ដែលទទួលបាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។
ក្រសួងមហាផ្ទៃ បានទូលថ្វាយដូច្នេះតាមរយៈលិខិតមួយថ្វាយដល់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ៊្វុនស៉ិនប៉ិច ឆ្លើយតបចំពោះ ការតែងតាំងព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ជាអនុប្រធានគណបក្សហ៊្វុនស៊ីនប៉ិច។
សូមជម្រាបថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានសម្រេចតែងតាំងព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ជាអនុប្រធានគណបក្សហ្វ៊ុនស៊ីនប៉ិច កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី គឺបុត្រីរបស់បុត្រីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាព្រះអនុជ របស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ មាតាតែមួយ ផងដែរ។ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ធ្លាប់ធ្វើជាតំណាងរាស្ត្រមកពីគណបក្សហ្វ៊ុនស៉ិនប៉ិច និងជារដ្ឋលេខាធិការ ក្រសួងទេសចរណ៍ផងដែរ៕