លោក ត្រាំ នឹងផ្តល់សក្ខីកម្មនៅក្នុងការស៊ើបអង្កេតរដ្ឋប្បវេណីមួយរបស់អគ្គមេធាវីញូវយ៉ក


 (វ៉ាស៊ីនតោន)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ខែសីហា ឆ្នាំ២០២២ គឺ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នៅថ្ងៃពុធ សប្តាហ៍នេះនឹងទៅផ្តល់សក្ខីកម្មនៅក្នុងការស៊ើបអង្កេតរដ្ឋប្បវេណីមួយ របស់អគ្គរដ្ឋអាជ្ញានៃទីក្រុង ញូវយ៉ក លើការអនុវត្តអាជីវកម្មរបស់គ្រួសារលោក ខណៈដែលលោកមានបញ្ហាផ្លូវច្បាប់ជាច្រើន ទៀត។ ការស៊ើបអង្កេតរដ្ឋប្បវេណី ដែលដឹកនាំដោយអគ្គមេធាវីនៃទីក្រុងញូវយ៉ក លោក Letia James កំពុងស៊ើបអង្កេតថា តើក្រុមហ៊ុន Trump បានបំប៉ោងតម្លៃអចលនទ្រព្យដែរឬទេ។ លោក ត្រាំ និងកូនច្បងពីរនាក់របស់លោក គឺលោក Donald Trump Jr. និងលោកស្រី Ivanka Trump បានបដិសេធអស់រយៈពេលជាច្រើនខែ ដើម្បីជៀសវាងការផ្តល់សក្ខីកម្មនេះ។

កាលពីល្ងាចថ្ងៃអង្គារ លោក ត្រាំ បានបង្ហោះនៅលើកម្មវិធីទំនាក់ទំនងសង្គម Truth Social របស់ លោកថា លោកនឹងជួបជាមួយអគ្គមេធាវីញូវយ៉កនៅថ្ងៃពុធសប្តាហ៍នេះ។ ប្រភពមួយក៏បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា លោក ត្រាំ គ្រោងនឹងផ្តល់សក្ខីកម្មនៅ ក្នុងការស៊ើបអង្កេតនៅថ្ងៃពុធនេះដូចគ្នាដែរ។

សក្ខីកម្មរបស់លោក ត្រាំ កើតឡើងចំពេលមានសកម្មភាពផ្លូវច្បាប់ជាច្រើនជុំវិញគាត់ ដែលកើតឡើង តែប៉ុន្មានថ្ងៃបន្ទាប់ពីភ្នាក់ងារ FBI បានឆ្មក់ឆែករបស់គាត់ក្នុងរដ្ឋ Florida ដ៏ជម្រោងជម្រះ។ បច្ចុប្បន្ន មានព័ត៌មានតិចតួចបំផុតពាក់ព័ន្ធនឹងប្រតិបត្តិការចុះឆែកឆេរផ្ទះលោក ដូណាល់ ត្រាំ។ បើតាមសារព័ត៌មានអាមេរិកធំៗដូចជា CNN និង New York Times ភ្នាក់ងារប៉ូលិស FBI បានឆ្មក់ ឆែកឆេរផ្ទះលោក ត្រាំ ដើម្បីស្វែងរកឯកសារ និងសម្ភារមួយចំនួនដែលលោក ត្រាំ បានយកចេញពី សេតវិមាននៅពេលលោកចាកចេញពី តំណែង យកទៅទុកនៅឯផ្ទះរបស់លោក៕