កម្ពុជា-រុស្ស៊ី ចុះកិច្ចព្រមព្រៀង «ផែនការនៃកិច្ចពិគ្រោះយោបល់សម្រាប់ឆ្នាំ ២០២២-២០២៤


 (ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទស ដែលទទួលបាន គឺបានអោយដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិកម្ពុជា និង លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៉ី នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នេះ បានចុះហត្ថលេខាលើ «ផែនការនៃកិច្ចពិគ្រោះយោបល់ រវាងក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសហព័ន្ធរុស្ស៉ី សម្រាប់ឆ្នាំ ២០២២-២០២៤»។ ក្រសួងការបរទេស បានបញ្ជាក់ថា «ផែនការនៃកិច្ចពិគ្រោះយោបល់ រវាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស នៃសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ ២០២២-២០២៤» នឹងរួមចំណែកពង្រឹងបន្ថែមទៀតទំនាក់ទំនងជា មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នៅក្នុងពិធីចុះហត្ថលេខា នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ច ប្រជុំពាក់ព័ន្ធ។ បន្ទាប់ពីការចុះហត្ថលេខាលើផែនការនៃកិច្ចពិគ្រោះយោបល់នេះ រដ្ឋមន្ត្រីការបរទេស ទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដូចមានភ្ជាប់មកជាមួយ៕