ខេត្តរតនគីរី ៖ លោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រ និងលោក ថង សាវុន អភិបាលខេត្ត រតនគីរី ព្រមទាំងប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត នៅថ្ងៃទី៦ ខែមករា នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាក្ខន្ធព្រមនាំយកបច្ច័យ និងទេយ្យទានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព កម្មករសំណង់ដែលរងគ្រោះ ដោយសារបាក់អគារកម្ពស់ ៧ជាន់សង្កត់ស្លាប់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ។ ដោយឡែកខេត្តរតនគីរី ក៍មានជនរងគ្រោះដោយសារបាក់រលំអគាកំពស់ ៧ជាន់នេះស្លាប់ចំនួន ៤ នាក់ ក្នុងមួយគ្រួសារ រួមមាន ប្តី ប្រពន្ធ កូន និងបងប្អូនបង្កើតផងដែរ។
បើយោងតាមម្ដាយរបស់ជនរងគ្រោះឲ្យដឹងថា កូនប្រុសស្រី ព្រមទាំងចៅរបស់គាត់ត្រូវ ស្លាប់ទាំងអស់៥នាក់ ទី១.ឈ្មោះ វ៉ា ចាន់ ណារិទ្ធ អាយុ៣៥ឆ្នាំជាប្ដី(ស្លាប់).ទី២.ឈ្មោះមឿង ធីពណ៌ អាយុ២៦ ឆ្នាំជាប្រពន្ធ(ស្លាប់).ទី៣.ឈ្មោះ រ៉េត ឧត្តម អាយុ៨ខែជាកូន នឹងត្រូវជាចៅ (ស្លាប់) នឹងទី៤.ឈ្មោះមឿង សីលា អាយុ១៧ឆ្នាំ ជាកូនប្រុសពៅរបស់គាត់ក៍ ត្រូវស្លាប់ដែរ ។ ម្ដាយជនរងគ្រោះបន្តថា សពកូនរបស់គាត់ដែលយកមកធ្វើបុណ្យនៅកន្លែងគាត់រសនៅក្នុងភូមិបី សង្កាត់ កាចាញ ក្រុងបានលុងខេត្តរតនគីរី នាពេលនេះតែបីនាក់ទេ គឺកូនស្រី កូនប្រុស នឹងចៅរបស់គាត់ ចំណែកសពប្ដី ត្រូវសាច់ញាតិគាត់យកទៅធ្វើបុណ្យនៅស្រុក កំណើត កំពង់សោមឯណោះ។
ក្នុងឱកាសនេះពេលដែលសពត្រូវ បានក្រុមការងារកងយោធពលខេមរៈភូមិន្ទ ជួយដឹកមកដល់លំនៅឋាន ក្នុងវេលាម៉ោង១១ ថ្ងៃទី៦ ខែកមរា ឆ្នាំ២០២០ នេះ ក៍មានវត្តមានលោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រ ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរ សង្កាត់កាចាញ ក៏ដូចជាបងប្អូនប្រជាពល រដ្ឋ រៀបចំទទួលយ៉ាងច្រើនផងដែរ។
សកម្មភាពនេះ គឺអាចបញ្ជាក់បានថា ជាការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ចំពោះប្រជាពលរដ្ឋ ពិសេសគឺជាការ ផ្ដល់ជាកម្លាំងចិត្តដល់ឪពុកម្ដាប់របស់សព ផងដែរ ខណៈដែលគាត់ត្រូវបាត់បង់កូន ចៅជាស្រលាញ់របស់គាត់នោះ ។
សូមបញ្ជាក់ថា ជនរងគ្រោះគឺជាកូនទី២ និងទី៣ របស់គាត់ ក្នុងចំណោមបងប្អូនបីនាក់ ស្រីម្នាក់ និងប្រុសពីរនាក់ ពេលនេះអស់ពីរនាក់ហើយនៅសល់តែម្នាក់ទេ ។ ហើយបើតាមការអោយដឹងពីសាច់ញាតិជិតខាងថា ស្រ្តីរងគ្រោះគឺមានផ្ទៃពោះកូនទី2 បានបីខែក្នុងផ្ទៃ ក៍ត្រូវស្លាប់ជាមួយម្ដាយផងដែរ។
នៅក្នុងពេលដ៏ក្រៀមក្រំនេះដែរ លោក ថង សាវុន អភិបាលខេត្តរតនគីរី ក៍បាននាំមកនូវបណ្ដាំផ្ញើរសួសុខទុក្ខពី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោកស្តាយ និង រំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសពដែលត្រូវបាត់បង់ ប្តី ភរិយា និង កូនៗ ចៅជាទីស្រលាញ់ស្មើកែវភ្នែកដែលកំពុងស្រលាញ់ពេញបេះដូង ក៏ដូចជាបាត់បង់កូនចៅ ជាទីស្រលាញ់បំផុតដែលក្រុមគ្រួសារមិនចង់អោយឃ្លាតគ្នានោះឡើយ ។
ខណៈពេលដែលឪពុកម្ដាយរបស់សព កំពង់តែសោកសង្រេងនេះដែរ ថ្នាក់ដឹកនាំ ខេត្តក៍ដូចជាអជ្ញាធរសង្កាត់កាចាញ មិនប្រងើយកន្តើយនោះទេ គាត់បានយកចិត្ត ទុកដាក់គ្រប់បែបយ៉ាង ក្នុងការរៀបចំពីធី បុណ្យ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកខេត្តដែល ដឹកនាំដោយឯកឧត្តមប៊ូឡាំ អ្នកតំណាងរាស្ត្រ លោក ថង សាវុន អភិបាលខេត្ត បានដឹកនាំគ្រប់មន្ទី អង្គភាព ទូទាំងខេត្ត នាំយកបច្ច័យ ព្រមជាមួយទេយ្យទាន មក ជូនដល់ក្រុមគ្រួសារសព ដើម្បីចាត់ចែង ធ្វើបុណ្យតាមប្រពៃណីយ៉ាងអធិកអធម ផងដែរ នេះមិនទាន់គិតពីថវិការបស់សម្ដេច និងថវិការផ្សេងៗទៀតផង។
គ្រួសារសពក៏បានថ្លែងអំណរគុណយ៉ាង ក្រៃលែងចំពោះសម្ដេច និងថ្នាក់ដឹកនាំទាំងអស់ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានខិតខំជួយដល់ពួកគាត់ផងដែរ៕