កែប ៖ ក្រុមអ្នកសង្រ្គោះ បានកាយរកឃើញជនរងគ្រោះសរុបទាំងអស់ចំនួន ៥២នាក់ ចេញពីគំនរអគារបាក់បែកនៅខេត្តកែប ក្នុងនោះមានជនរងគ្រោះដល់ស្លាប់ចំនួន ២៩នាក់ បានស្លាប់ ( ស្រី១៣នាក់) នៅមានជីវិតចំននួ ២៣នាក់ ( ស្រី៨នាក់) គិតត្រឹមម៉ោង ១០ ៖ ២៥នាទីព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះ ខណៈការរុករកកំពុងបន្តយ៉ាងសកម្ម ដើម្បីរកអ្នកផ្សេងៗទៀតដែលគិតថា កំពុងកប់ក្នុងគំនរថ្មអគារនោះនៅឡើយ។
សកម្មភាពជួយសង្គ្រោះជនរងគ្រោះ របស់កម្លាំងក្រុមការងារជួយសង្គ្រោះ នៅតែបន្តសង្គ្រោះរហូតយកជនរងគ្រោះចេញអស់ពីក្រោមគំនរអគារបាក់បែក ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ប្រសិនបើបងប្អូនបាត់សាច់ញាតិ ហើយសង្ស័យមានគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុនេះ សូមទាក់ទងមកលេខទូរស័ព្ទ ០៩២ ៨៦០ ៨៨៨ ឬ ០៩៦៣៤៨២១៦៨៕