(ម៉ូហ្កាឌីស្យូ)៖ តាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ ២០២២ បានអោយដឹងថា វីដេអូ អាជ្ញាធរនៅក្នុងប្រទេសសូម៉ាលី នៅថ្ងៃចន្ទសប្ដាហ៍នេះបានឱ្យ ដឹងថាយន្ដហោះមួយគ្រឿងបានក្រឡាប់ផ្ងារជើង កំលុងចុះចតនៅឯអាកាស យានដ្ឋានរដ្ឋធានីនៃ ប្រទេស ប៉ុន្តែមិនមាននរណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតឡើយ នៅក្នុងចំណោមមនុស្សនៅលើ យន្ដហោះទាំង៣៦នាក់។
និងរូបភាពច្រើនស្លឹកដែលត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមបានបង្ហាញពីផ្សែងនៅឯទីតាំងកើតហេតុ នៃអាកាសយានដ្ឋានក្នុងរដ្ឋធានី ម៉ូហ្កាឌីស្យូ។ ក្រុមអ្នកពន្លត់អគ្គិភ័យ បានពន្លត់ភ្លើង ដែលឆាបឆេះយន្ដហោះនេះទាន់ពេលវេលានិងបានសង្រ្គោះមនុស្សនៅលើយន្ដហោះនេះទាំង៣៦នាក់ ដោយសុវត្ថិភាព។
គួរបញ្ជាក់ថា យន្ដហោះប្រភេទ Fokker 50 ខាងលើ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Jubba Airways និងមានគោលដៅហោះហើរចេញពីទីក្រុង បៃដូអា (Baidoa) ទៅកាន់រដ្ឋធានីម៉ូហ្កាឌីស្យូ រីឯមូល ហេតុនៃឧបទ្ទវហេតុនេះមិនទាន់ត្រូវបានបញ្ជាក់ឡើយ៕