(មូស្គូ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២ គឺ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី TASS នៅថ្ងៃសុក្រនេះបានរាយការណ៍ថា អាជ្ញាធររុស្ស៉ីបាន ចាប់ខ្លួន អ្នកវិទ្យាសាស្រ្តម្នាក់នៅតំបន់ ស៉ីបេរី (Siberia) ក្រោមការសង្ស័យទោសក្បត់ជាតិ ដោយ សារតែសហការជាមួយ បណ្តាញស៉ើបការណ៍សម្ងាត់របស់ប្រទេសចិន។
អ្នកវិទ្យាសាស្រ្តខាងលើ មានឈ្មោះថា ឌីមីទ្រី កូលកឺ (Dmitry Kolker) គឺជាអ្នកជំនាញមួយរូបខាង ផ្នែករូបវិទ្យានិងគណិតវិទ្យា នៅឯសាកលវិទ្យាល័យ Novosibirsk State University។ បើតាមសមាជិកគ្រួសាររបស់លោក លោក Kolker ត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ពី បទ សហការជាមួយ បណ្តាញស៊ើបការណ៍សម្ងាត់របស់ចិន។
កន្លងមក អ្នកវិទ្យាសាស្រ្តរុស្ស៉ីរូបនេះ ធ្លាប់បានទៅផ្តល់បាឋកថា នៅឯសន្និសីទអន្តរជាតិមួយ ដែល រៀបចំឡើងក្នុងប្រទេសចិន ហើយឥឡូវរូបលោក ត្រូវបានបញ្ជូនខ្លួន ទៅកាន់ពន្ធនាគារមួយកន្លែង ក្នុងទីក្រុងមូស្គូ។ បើតាមកូនស្រីលោក លោក Kolker ក៏ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមាន ជំងឺ មហារីកដំណាក់កាលទី៤ ផងដែរ៕