(ហាណូយ)៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ប្រាប់អោយដឹងថា ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃសុក្រនេះ បាន ប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៩២៧ករណីទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ។ ទោះជាយ៉ាងណា ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ វៀតណាមពុំបានរកឃើញករណី អ្នកស្លាប់ថ្មីទេ។ គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧៤៧,៣៩៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៦៨៩,៦៦៣នាក់ និងស្លាប់សរុបចំនួន ៤៣,០៨៧នាក់៕