វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៧២៣ករណី» ទៀតក្នុងរបាយការណ៍ថ្ងៃសុក្រនេះ


 (ហាណូយ)៖  តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ គឺក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណី ឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៧២៣ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ ករណីឆ្លងថ្មីៗប្រចាំថ្ងៃនេះចំនួន ១៤២ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Phú Thọ មានចំនួន៥០ករណី និងខេត្ត Nghe An ចំនួន ៣៧ករណី។

ទោះជាយ៉ាងណាក្នុងរបាយការណ៍ថ្ងៃសុក្រនេះ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទេ។

គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំង ប្រទេសចំនួន ១០,៧៣៦,៤០៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៥៩១,៤៨៦នាក់ និងស្លាប់សរុបចំនួន ៤៣,០៨៣នាក់៕