មន្ត្រីប៉ាឡេស្ទីន អោយដឹងថា ទាហានអ៊ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីន ៣នាក់ ក្នុងការវាយឆ្មក់ មួយ នៅតំបន់ West Bank


 (រ៉ាម៉ាល់ឡា)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២ អោយដឹងថា ក្រុមមន្ត្រីប៉ាឡេស្ទីន នៅថ្ងៃសុក្រនេះបានអះអាងថាទាហានអ៊ី ស្រាអែលបានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន ៣នាក់ កំលុងប្រតិបតិ្តការ វាយឆ្មក់មួយ នៅក្នុងតំបន់ វែសប៊ែង (West Bank)។

បើតាមក្រុមមន្ត្រីប៉ាឡេស្ទីន ជនជាតិប៉ាឡេស្ទីនទាំង៣នាក់ខាងលើសុទ្ធតែជាបុរស តែមកទល់នឹង ពេលនេះមិនទាន់មានការបញ្ជាក់លម្អិតពីអត្តសញ្ញាណ របស់ពួកគេនៅឡើយទេ។

ក្រុមមន្ត្រីប៉ាឡេស្ទីន បានបន្ថែមថាបុរសទាំង៣នាក់ ត្រូវបានទាហានអ៉ីស្រាអែល បាញ់សម្លាប់នៅ ក្នុងរថយន្ដមួយគ្រឿង នៅឯទីក្រុងជេនីន (Jenin) នៃតំបន់ West Bank។ ក៏ប៉ុន្តែ យោធាអ៊ីស្រា អែល មិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ ហើយថាកំពុងប្រមូលព័ត៌មានលម្អិតបន្ថែម៕