(មូស្គូ)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ គឺបានបញ្ជាក់ថា វិមានក្រឹមឡាំងនៅថ្ងៃព្រហស្បតិ៍នេះបានព្រមានប្រឆាំងនឹងការផ្គត់ផ្គង់ អាវុធរបស់លោកខាងលិចថ្មីៗដល់អ៊ុយក្រែន ខណៈដែលប្រធានាធិបតីបារាំងលោក Emmanuel Macron អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi បានមកដល់ទីក្រុងកៀវ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំសង្ឃឹមថា មេដឹកនាំនៃប្រទេសទាំងបីនេះ និងប្រធានាធិបតីនៃប្រទេសរូម៉ានី នឹងមិនផ្តោតតែលើការជួយដល់ ប្រទេសអ៊ុយក្រែន ដោយការផ្គត់ផ្គង់អាវុធបន្ថែមទៀតចូលទៅក្នុងអ៊ុយក្រែននោះទេ»។
លោក បាន បន្ថែម ថា វា នឹង គ្មាន ប្រយោជន៍ អ្វី ឡើយ ហើយ នឹង បង្ក ការ ខូចខាត បន្ថែម ទៀត ដល់ ប្រទេស។ នៅថ្ងៃព្រហស្បតិ៍នេះ មេដឹកនាំនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ សហភាពអឺរ៉ុបកំពុងធ្វើដំណើរទៅអ៊ុយក្រែនជាលើកដំបូងចាប់តាំងពីរុស្ស៊ីបានបញ្ជូនទាហានទៅអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។
អតីត ប្រធានាធិបតី រុស្ស៊ី និង ជា អនុប្រធាន ក្រុមប្រឹក្សា សន្តិសុខ របស់ ប្រទេស លោក Dmitry Medvedev បាន និយាយ ថា ដំណើរ ទស្សនកិច្ច របស់ មេដឹកនាំ អឺរ៉ុប ទាំងនេះនឹង គ្មាន ប្រយោជន៍ អ្វី ឡើយ។
លោក Medvedev បានសរសេរនៅលើ Twitter ជាភាសាអង់គ្លេសថា «ពួកអ្នកស្រឡាញ់កង្កែប និងថ្លើមជ្រូក និងស្ប៉ាហ្គឺទីចូលចិត្តទៅលេងទីក្រុងកៀវ…..គ្មានប្រយោជន៍ទេ»៕