រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូនកម្ពុជា បានលើកឡើងថា ការលើកឡើងដែលថា «គំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ គឺជាអន្ទាក់បំណុល» គឺជាការចោទប្រកាន់មិនត្រឹមត្រូវ


(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូននៃប្រទេស កម្ពុជាយល់ឃើញថា ការចោទប្រកាន់ដែលថា គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ គឺជាអន្ទាក់បំណុល គឺជាការចោទប្រកាន់មិនត្រឹមត្រូវ។

មានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន អំឡុងកិច្ចសម្ភាសន៍ នាពេលថ្មីៗនេះ ឯកឧត្តម ទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានកោតសរសើរ និងសាទរយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ របស់ប្រធានរដ្ឋចិន ដែលកំពុងតែផ្តល់ផលប្រយោជន៍ដល់ពិភពលោក តាមរយៈការអភិវឌ្ឍន៍ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់កាន់តែល្អប្រសើរ កាត់បន្ថយពេលវេលា និងការចំណាយសម្រាប់ការដឹក ញ្ជូន ដែលជាការលើកកម្ពស់សេដ្ឋកិច្ចជាតិ។

ឯកឧត្តមបានលើកឡើងពីការចោទប្រកាន់ដែលថា គំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ គឺជាការដាក់ អន្ទាក់ឲ្យប្រទេសក្រីក្រជំពាក់ចិន ឲ្យបានច្រើននោះ គឺជាចោទប្រកាន់មិនត្រឹមត្រូវទេ ព្រោះថា ប្រទេសនីមួយៗ មានតួនាទីពិនិត្យ និងគ្រប់គ្រងប្រាក់កម្ចីរបស់ខ្លួន ដោយខ្លួនឯង ជាពិសេស កម្ចីយ កមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងនោះ។ សម្រាប់កម្ពុជា មានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ ក្នុងនោះ រួមមានទាំង ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងបំផុត នៅ កម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា មិត្តចិនបាននិងកំពុងជួយកសាងផ្លូវ ៣៧ខ្សែ ចម្ងាយ ៣៦៣៦គីឡូម៉ែត្រ ក្នុងនោះ ៣០ខ្សែបានធ្វើរួចរាល់ ខណៈដែល៣ខ្សែទៀតកំពុងសាងសង់ និង ៤ខ្សែទៀត ត្រៀមបើកការដ្ឋានសាងសង់ នាពេលខាងមុខ។ ក្រៅពីនេះ ចិនបាននិងកំពុងជួយសាង ស្ពាន ចំនួន១២ នៅកម្ពុជា ហើយក៏ត្រៀមសហការបន្តលើកម្ពស់ ផ្លូវជាតិសំខាន់ៗមួយចំនួនទៀត គម្រោងសាងសង់ផ្លូវល្បឿនលឿនទី២ ព្រមទាំង ផ្លូវរថភ្លើងល្បឿនលឿនផងដែរ។

«មិត្តចិន លោកមិនបានចាំបង្ខំឲ្យកម្ពុជាថា ត្រូវតែខ្ចីលុយ ដើម្បីសាងសង់ផ្លូវ ដើម្បីសាងសង់ស្ពានទេ ទេ គឺយើង ជាអ្នកស្នើសុំទៅមិត្តចិនវិញ ឲ្យមិត្តចិនជួយយើង» ជារួម ឯកឧត្តម ស៊ុន ចាន់ថុល សូម កោតសរសើរ គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវរបស់ប្រធានរដ្ឋចិន ដែលបាននិងកំពុង ការចែករំលែក ទាំងបទពិសោធន៍ និងធនធាន ដល់ប្រទេសទាំងអស់ ដើម្បីយកមកអនុវត្តលើគម្រោងហេដ្ឋារចនា សម្ព័ន្ធ ដើម្បីឲ្យការដឹកជញ្ជូនលើពិភពលោកលឿនជាងមុននិងថោកជាងមុន៕