អគ្គលេខាធិការរង NATO បាននិយាយថា គ្មានសញ្ញានៃការគំរាមកំហែងខាងយោធាភ្លាមៗពី សំណាក់រុស្ស៉ីមកលើស៊ុយអែត និងហ្វាំងឡង់នោះទេ

 (COPENHAGEN)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃសុក្រ ទី១០ ខែ មិថុនា ឆ្នាំ២០២២។ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលលទ្ធិប្រជាធិបតេយ្យនៅទីក្រុង Copenhagen នៅ ថ្ងៃសុក្រនេះ អអគ្គលេខាធិការរងរបស់អង្គការ NATO បាននិយាយថា លោកមិនបានឃើញការ គំរាមកំហែងខាងយោធាភ្លាមៗចំពោះស៊ុយអែត និងហ្វាំងឡង់ពីសំណាក់រុស្ស៊ីទេ ដោយបង្ហាញទំនុក ចិត្តថា ប្រទេសទាំងពីរក៏នឹងអាចចូលជាសមាជិកណាតូផងដែរ បើទោះបីជាមានការជំទាស់ពី ប្រទេសតួកគីក៏ដោយ។

ប្រទេសហ្វាំងឡង់ និងស៊ុយអែតបានដាក់ពាក្យចូលជាអង្គការ NATO កាលពីខែមុន ដើម្បីឆ្លើយ តបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ប៉ុន្តែត្រូវប្រឈមមុខនឹងការប្រឆាំងពីប្រទេស តូកគីដែលចោទប្រកាន់ពួកគេថា បានគាំទ្រ និងផ្តល់អាវុធដល់ពួកសកម្មប្រយុទ្ធឃឺដ និងក្រុមផ្សេង ទៀតដែលខ្លួនចាត់ទុកថាជាភេរវករ។

អគ្គលេខាធិការរង NATO លោក Mircea Jiwana បាននិយាយថា «យើងមានទំនុកចិត្តថាស៊ុយ អែត និងហ្វាំងឡង់នឹងចូលរួមជាមួយយើង (សម្ព័ន្ធណាតូ)។ លោកបានបន្ថែមថា «ប្រទេសសម្ព័ន្ធ មិត្តមានការព្រួយបារម្ភ។ ហើយការព្រួយបារម្ភរបស់តួកគីនៅពេលនិយាយអំពីភេរវករក៏ជារឿងស្របច្បាប់ដែរ»។

ប្រទេសស៊ុយអែត និងហ្វាំងឡង់ បាននិយាយថា ពួកគេថ្កោលទោសអំពើភេរវកម្ម ហើយបើក ចំហសម្រាប់ការសន្ទនា។ នៅពេលសួរអំពីការធានាសន្តិសុខដែលផ្តល់ដល់ស៊ុយអែត និងហ្វាំងឡង់ ក្នុងរយៈពេលរហូតដល់ពួកគេក្លាយជាសមាជិកពេញសិទ្ធិរបស់ NATO លោក Geoana បាន និយាយថា លោកមិនបានឃើញការគំរាមកំហែងពិតប្រាកដណាមួយពីប្រទេសរុស្ស៊ីនោះទេ៕