(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសពីសភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ក្នុងថ្ងៃទីប្រាំបួន ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។
ក្នុងសេចក្ដីប្រកាសព័ត៌មាន គ.ជ.ប បានឱ្យដឹងថា ក្នុងថ្ងៃទីប្រាំបួននេះ គណបក្សនយោបាយបានធ្វើ សកម្មភាពឃោសនា នៅតាមមណ្ឌលបោះឆ្នោតរៀងៗខ្លួន តាមលទ្ធភាព និងមធ្យោបាយផ្សេងៗ។
តាមការកត់សម្គាល់របស់ គ.ជ.ប នៅខេត្តស្វាយរៀង សកម្មភាពឃោសនាបោះឆ្នោតរបស់គណ បក្សនយោបាយនីមួយៗ រួមមាន គណបក្សប្រជាជនកម្ពុជាជួបប្រជុំ៥៩ឃុំ-សង្កាត់ និងចែកខិត្ត ប័ណ្ណ១៥ឃុំ-សង្កាត់ គណបក្សភ្លើងទៀនហែក្បួន ២០ឃុំ-សង្កាត់ ជួបប្រជុំ៧ឃុំ-សង្កាត់ និងចែក ខិត្តប័ណ្ណ២០ឃុំ-សង្កាត់ គណបក្សហ៊្វុនស៊ិនប៉ិចហែក្បួន២ឃុំ-សង្កាត់ ជួបប្រជុំ១ឃុំ និងចែកខិត្ត ប័ណ្ណ៥ឃុំ-សង្កាត់ គណបក្សខ្មែររួបរួមជាតិហែក្បួន១ឃុំ និងចែកខិត្តប័ណ្ណ២ឃុំ-សង្កាត់ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋានហែក្បួន១ឃុំ គណបក្សសញ្ជាតិកម្ពុជាចែកខិត្តប័ណ្ណ៣ឃុំ-សង្កាត់ ហើយជា មួយគ្នានេះគណបក្សនយោបាយទាំងនេះក៏បានចាក់មេក្រូនៅទីស្នាក់ការគណបក្ស និងចល័តតាម ភូមិក្នុងឃុំ-សង្កាត់ផងដែរ។
រីឯនៅខេត្តពោធិ៍សាត់ សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗ រួមមាន គណបក្សប្រជាជនកម្ពុជាជួបប្រជុំ ២៤ឃុំ-សង្កាត់ គណបក្សភ្លើងទៀនហែក្បួន៥ឃុំ-សង្កាត់ និងធ្វើសកម្មភាពជួបប្រជុំ ដោយឡែកគណបក្សនយោបាយចំនួន៥ទៀត រួមមាន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សកែទម្រង់កម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរស្រ ឡាញ់ជាតិ បានធ្វើការចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយ។
ក្នុងសេចក្ដីប្រកាសដដែលនេះ គ.ជ.ប បានបញ្ជាក់ថា «សភាពការណ៍ទូទៅ នៃដំណើរការឃោសនា បោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីប្រាំបួននេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសមាន សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង»។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២ ២ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយរាល់ សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕