(បែរឡាំង)៖ តាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២ បញ្ជាក់ថា ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអាល្លឺម៉ង់ បានប្រកាសកាលពីថ្ងៃអាទិត្យចុង សប្តាហ៍កន្លងទៅនេះថា អាល្លឺម៉ង់នឹងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ដើម្បីអាចបញ្ចេញកញ្ចប់ថវិកាការ ពារពិសេសមួយ មានទំហំទឹកប្រាក់ ១០០ពាន់លានអឺរ៉ូ ឬស្មើនឹង ១០៧.៣៥ពាន់លានដុល្លារ ដែល ត្រូវបានស្នើឡើង បន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង។
ទីភ្នាក់ងារសារព័ត៌មាន Reuters ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថា ដើម្បីធ្វើឲ្យ សេចក្តីព្រាងនេះសម្រេចបាន តម្រូវឱ្យមាន សំឡេងគាំទ្រភាគច្រើន គឺពីរភាគបីនៅសភាជាតិ។ ប៉ុន្តែ មកទល់នឹងពេល ការចរចាកំពុងបន្តធ្វើឡើយ
សូមជម្រាបថា កញ្ចប់ថវិកាការពារជាតិពិសេសខាងលើ នឹងត្រូវប្រើប្រាស់ក្នុងរយៈពេលច្រើនឆ្នាំ ដើម្បីបង្កើនថវិកាការពារជាតិរបស់អាល្លឺម៉ង់ ជាប្រចាំ ប្រហែល ៥០ពាន់លានអឺរ៉ូ ឬស្មើនឹងប្រមាណ ជិត ៥៤ពាន់លានដុល្លារ ហើយវានឹងអាចធ្វើឲ្យអាល្លឺម៉ង់ សម្រេចបានតាមគោលដៅរបស់ អង្គការ ណាតូ ក្នុងការចំណាយ ២ភាគរយ នៃផលិតផលសរុប ឬ GDP របស់ខ្លួនលើវិស័យការពារជាតិជា រៀងរាល់ឆ្នាំផងដែរ៕