មនុស្ស ២៩នាក់បានស្លាប់ និង៣៨នាក់ទៀតបាត់ខ្លួននៅក្នុងហេតុការណ៍ដួលរលំអគារ១០ជាន់ នៅភាគនិរតីប្រទេសនៃអ៊ីរ៉ង់


 (តេហេរ៉ង់)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៩ ខែ ឧសភា ឆ្នាំ២០២២ អោយដឹងថា ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តីមន្ត្រីខេត្តម្នាក់ បាន និយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ដួលរលំអគារពាណិជ្ជកម្ម កម្ពស់ ១០ជាន់នៅទីក្រុង Abadan ភាគនិរតីនៃប្រទេសអ៊ីរ៉ង់បានកើនឡើងដល់ ២៩នាក់ ខណៈ ដែលមនុស្សសរុប ៣៨នាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួន។ អភិបាលខេត្ត Khuzestan លោក Sadeq Khalilian បានប្រាប់អ្នកយកព័ត៌មាននៅពេលទៅ ទស្សនកិច្ចទៅកាន់ទីតាំងនៃឧបទ្ទវហេតុ ថា មកដល់ពេលនេះសាកសពចំនួន ២៩នាក់ត្រូវបានគេរកឃើញពីគំនរបែកបាក់ ដែលក្នុងនោះ ៣នាក់មិនស្គាល់អត្តសញ្ញាណ។

ចំនួនពិតប្រាកដនៃអ្នកជាប់នៅក្រោមគំនរបាក់បែកនៅមិនទាន់ដឹងនៅឡើយទេ ខណៈដែលប្រតិបត្តិ ការរុករកបាននិងកំពុងដំណើរការយឺតៗ និងដោយប្រុងប្រយ័ត្ន ព្រោះខ្លាចផ្នែកដែលនៅសេសសល់ នៃអគារ និងសំណង់ដែលនៅជុំវិញដួលរលំសង្កត់៕

តុលាការអ៊ីរ៉ង់បានរាយការណ៍ថា មានមនុស្ស១០នាក់ត្រូវបានចាប់ខ្លួនសម្រាប់ឧបទ្ទវហេតុនេះ ដែល ក្នុងនោះម្ចាស់អគារ និងអ្នកម៉ៅការដែលបានស្លាប់៕