(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាស ព័ត៌មានបញ្ជាក់ថា មិនមានអ្នកឆ្លងកូវីដ១៩នោះទេ រយៈពេល២១ថ្ងៃជាប់ៗគ្នាហើយ ខណៈអ្នកជំងឺ ជាសះស្បើយ និងអ្នកស្លាប់ ក៏គ្មានដែរ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,២៦២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,២០១នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕