អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ ថាក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក មានគោលដៅធ្វើឱ្យចិនឯកោ


 (តូក្យូ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ ២០២២ អោយដឹងថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហំាម៉ាត់ បានរិះគន់ក្រប ខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ដោយនិយាយថា គំនិតផ្ដួចផ្ដើមមួយនេះមាន គោលបំណងធ្វើឱ្យចិនឯកោហើយវានឹងមិនផ្ដល់ផលចំណេញដល់កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ដោយគ្មានទីក្រុងប៉េកាំង នោះទេ។

ការកត់សម្គាល់ខាងលើរបស់លោក មហាធៀ ធ្វើឡើងនៅក្នុងសន្និសីទអន្តរជាតិក្នុងទីក្រុងតូក្យូ រៀប ចំឡើងសារព័ត៌មាន Nikkei នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ អតីតនាយករដ្ឋមន្ត្រី រូបនេះ បានគូសបញ្ជាក់ដោយសំដៅលើក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ដូច្នេះថា «សហរដ្ឋអាមេរិក តែងតែចង់ប្រើប្រាស់សម្ព័ន្ធភាពបែបនេះដើម្បីធ្វើឱ្យចិនឯកោ ហើយបណ្ដា ប្រទេសជាច្រើនបានទទួលស្គាល់ថាសម្ព័ន្ធភាពនេះមិនមែនជា សម្ព័ន្ធភាពសេដ្ឋកិច្ចនោះទេ តែវាជា សម្ព័ន្ធភាពនយោបាយ»