ឯកឧត្តម ហ៊ុន ម៉ាណែត​ លើកឡើងថា រាជរដ្ឋាភិបាលតែងកៀរគរជំនួយជាតិ និងដៃគូអភិវឌ្ឍអន្តរជាតិ ដើម្បីជំរុញការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធសុខាភិបាល


 (ភ្នំពេញ)៖ រាជរដ្ឋាភិបាលតែងបានខិតខំបង្កើនធនធាន និងកិច្ចសហប្រតិបត្តិការកៀរគរជំនួយជាតិ និងដៃគូអភិវឌ្ឍអន្តរជាតិដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាននៃប្រព័ន្ធសុខាភិបាល។ នេះបើតាមលោក ហ៊ុន ម៉ាណែត អនុប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ឯកឧត្តម ថ្លែងយ៉ាងដូច្នេះគឺនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក សុខាភិបាលរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នេះ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឱ្យដឹងថា អាជីពជាបុគ្គលិកសុខាភិបាលមាន គុណតម្លៃឧត្តុង្គឧត្តមថ្លៃថ្នូរសម្រាប់សង្គមជាតិ ឬអាចនិយាយម្យ៉ាងទៀតថាជាអាជីពតំណាងឱ្យព្រះ អាទិទេពក្នុងការជួយសង្រ្គោះជីវិតមនុស្សឱ្យរួចផុតពីជំងឺដង្កាត់ និងគ្រោះភ័យផ្នែកសុខភាពនានា នាំមកនូវការជួបជុំត្រេកអរសប្បាយរីករាយ និងសុភមង្គលក្នុងសង្គមគ្រួសារនីមួយៗ។

ឯកឧត្តម បានថ្លែងយ៉ាងដូច្នេះថា «ផ្តើមចេញពីគោលគំនិតនេះ រាជរដ្ឋាភិបាលតែងបានខិតខំបង្កើន ធនធាន និងកិច្ចសហប្រតិបត្តិការកៀរគរជំនួយជាតិ និងដៃគូអភិវឌ្ឍអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាននៃប្រព័ន្ធសុខាភិបាល រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការ បណ្តុះបណ្តាលធនធានមនុស្ស, ការបំពាក់ឧបករណ៍បរិក្ខារ ជាដើម ដែលបម្រើឱ្យការផ្តល់សេវា សុខាភិបាលនៅទូទាំងប្រទេស»។

ជាលទ្ធផល កម្ពុជាសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពសំខាន់ៗជាច្រើន ក្នុងនោះស្ថានភាព សុខភាពសាធារណៈត្រូវបានកែលម្អជាលំដាប់ រួមជាមួយនឹងការយកចិត្តទុកដាក់ក្នុងការពង្រឹង គុណភាពសេវាសុខាភិបាលនៅគ្រប់កម្រិត។ ជាក់ស្តែង កម្ពុជាក៏បានសម្រេចគោលដៅអភិវឌ្ឍន៍ សហសវត្សរ៍របស់ខ្លួនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះមានគោលដៅចំនួន៤ត្រូវបានសម្រេចមុន កាលបរិច្ឆេទកំណត់ គឺការកាត់បន្ថយអត្រាមរណៈកុមារ, ការលើកកម្ពស់សុខភាពមាតា, ការប្រ យុទ្ធនឹងមេរោគអេដស៍ ជំងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺឆ្លងនានា។

ឯកឧត្តម ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះភាពជោគជ័យនៃការគ្រប់គ្រងការរីករាល ដាលនៃជំងឺកូវីដ-១៩ ដែលជាសមិទ្ធផលសម្រេចបានរួមគ្នាទាំងនៅរាជធានីភ្នំពេញ និងនៅទូទាំង ប្រទេស ហើយស្ថានភាពនៃការជួបជុំក្នុងថ្ងៃនេះ គឺមានលក្ខណៈប្រកបដោយភាពសប្បាយរីករាយ ដោយខុសផ្ទុយគ្នាស្រឡះពីស្ថានភាពកាលពីឆ្នាំ២០២១ កន្លងទៅ ខណៈនៅពេលនោះកម្ពុជាកំពុង ប្រឈមនឹងការរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ ជាពិសេសរាជធានីភ្នំពេញ ដែលត្រូវបាន ញាំញីដោយព្រឹត្តិការណ៍ ២០ កុម្ភៈ និងជាទីតាំងដែលមានភាពស្មុគ្រស្មាញ និងសភាពឆ្លងធ្ងន់ធ្ងរ នាំឱ្យមានការលំបាកក្នុងការទប់ស្កាត់ការរីករាលដាល និងការជួយសង្គ្រោះជាងតាមបណ្តាខេត្តនានា។ ឯកឧត្តម បានបន្តថា ភាពជោគជ័យនេះបាននាំ ឱ្យមានការបើកប្រទេសទ្បើងវិញលើគ្រប់វិស័យ យ៉ាងណាក៏ដោយ ខណៈដែលជំងឺកូវីដ-១៩មិនទាន់ សាបរលាបទាំងស្រុងនៅឡើយ កម្ពុជាក៏នៅបន្តត្រៀមខ្លួនឆ្លើយតបនឹងសភាពការណ៍ និងអនុវត្តនូវ រាល់វិធានការពារខ្លួននៅក្នុងរស់នៅប្រចាំថ្ងៃ ស្របតាមគន្លងប្រក្រតីភាពថ្មី ដើម្បីការពារខ្លួនពីជំងឺ នេះ។ជាមួយគ្នានោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តទៀតថា កត្តាជោគជ័យនៃការគ្រប់គ្រង ការរីករាលនៃជំងឺកូវីដ-១៩នៅកម្ពុជា គឺបានមកដោយកត្តា២យ៉ាង៖

ទី១៖ ប្រទេសកម្ពុជាមានថ្នាក់ដឹកនាំកំពូល គឺសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំដោយ តម្កល់ការសង្គ្រោះអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បងបំផុត។ សម្តេច មានចក្ខុវិស័យវែងឆ្ងាយ ហើយបានប្រមើលមើលតាំងតែពីដើមដំបូងនៃស្ថានការណ៍រីករាល ដាលនៃជំងឺនេះដោយបានកំណត់ទុកថាមានតែការចាក់ថ្នាំវ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសប៉ុណ្ណោះ ទើបអាចទប់ស្កាត់ការរីករាលដាលបាន។ ដំបូងទ្បើយ កម្ពុជាពុំទាន់មានការឆ្លងរីក រាលដាលក្នុងសហគមន៍នោះទេ ដោយនៅពេលនោះ សម្តេចតេជោបានកំណត់យកជាដំណាក់ កាលទី១ គឺការទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩ពីក្រៅប្រទេស ដោយបានអនុវត្តវិធានការតាមស្វែង រកអ្នកប៉ះពាល់ ដើម្បីកាត់ផ្តាច់ការចម្លងឱ្យបានឆាប់រហ័ស ទន្ទឹមនឹងការអនុវត្តវិធាននៃការប្រុង ប្រយ័ត្នខ្ពស់ ដើម្បីធានាការពារសុខភាពរបស់ប្រជាពលរដ្ឋ និងប្រក្រតីភាពនៃចរន្តសេដ្ឋកិច្ច-សង្គម។ ដំណាក់កាលទី២ កើតមានទ្បើងបន្ទាប់ពីមានការរីករាលដាលចូលក្នុងសហគមន៍ ដូច្នេះសម្តេច តេជោបានតម្កល់ការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋជាអទិភាពចម្បងបំផុត និងបានសម្រេច ចិត្តយ៉ាងឆាប់រហ័សក្នុងការប្រមូលកម្លាំងគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីចូលរួមនៅក្នុងការរៀបចំមណ្ឌល ព្យាបាល មណ្ឌលចត្តាទ្បីស័ក ការបិទខ្ទប់ និងការងារពាក់ព័ន្ធនានា។ ដំណាក់កាលទី៣ កើតមាន បន្ទាប់ពីការរកឃើញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺ សម្តេចតេជោបានសម្រេចចិត្តយ៉ាងរហ័ស ហ្មត់ចត់ និងត្រឹមត្រូវ ដោយមានការសិក្សាយ៉ាងយកចិត្តទុកដាក់ពីក្រុមអ្នកបច្ចេសទេស ដើម្បី ជ្រើសរើសយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃ៕