រុស្ស៉ីថា មិនច្បាស់ទេរឿងស្ដារការទូតជាមួយលោកខាងលិចឡើងវិញ ខណៈកំពុងផ្តោតលើការពង្រឹង ទំនាក់ទំនងជាមួយចិន


 (ឡុងដ៍)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែ ឧសភា ឆ្នាំ២០២២ អោយដឹងថារដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergei Lavrov) នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថារុស្ស៉ីមិនច្បាស់ថាតើខ្លួនចាំបាច់ស្ដារទំនាក់ទំនង ឡើងវិញ ជាមួយបណ្ដាប្រទេសលោកខាងលិច ឬក៏យ៉ាងណានោះទេ ខណៈពេលនេះមូស្គូ កំពុងផ្ដោតសំ ខាន់លើការអភិវឌ្ឍទំនាក់ទំនងជាមួយចិន។

ការកត់សម្គាល់ខាងលើរបស់លោក សឺហ្គៃ ឡារ៉ូវ ធ្វើឡើងនៅក្នុងកម្មវិធីសំណួរចម្លើយ នៅឯព្រឹត្តិ ការណ៍មួយរៀបចំឡើងក្នុងទីក្រុងមូស្គូ នៅថ្ងៃចន្ទសប្ដាហ៍នេះ ជាមួយការសង្កត់ធ្ងន់ដែរថាបណ្ដា ប្រទេសលោកខាងលិចបានបំផុសគំនិតស្អប់រុស្ស៉ី ចាប់តាំងពីលោក ពូទីន បញ្ជាឱ្យកងទ័ពរបស់ លោកវាយសម្រុកចូលអ៊ុយក្រែន ក្រោមស្លាកប្រតិបត្តិការយោធាពិសេស តែលោកខាងលិចចាត់ ទុកថាជាទង្វើឈ្លានពាន។

លោក ឡារ៉ូវ បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើ ពួកគេ (លោកខាងលិច) លើកឡើងនូវសំណើ ណាមួយដើម្បីស្ដារទំនាក់ទំនងឡើងវិញ នោះយើងនឹង ពិចារណាថាតើយើងចាំបាច់ត្រូវទទួល ឬក៏ មិនទទួលយក ហើយគោលបំណងរបស់រុស្ស៉ីនាពេលបច្ចុប្បន្ន នោះគឺអភិវឌ្ឍទំនាក់ទំនងជាចិន»

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៉ី និងលោកខាងលិច បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ចាប់តាំង ពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក ហើយក្រៅតែពីការដាក់ទណ្ឌកម្ម សេដ្ឋកិច្ច ភាគីទាំង២ ក៏បានធ្វើយុទ្ធនាការបណ្ដេញមន្ត្រីទូត សងសឹកដាក់គ្នាទៅវិញទៅមកផង ដែរ៕