សិស្សអនុវិទ្យាល័យ ហ៊ុនសែន ពោធិ៍ចិនតុង ១១នាក់ ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗក្រោយដួលសន្លប់ជាបន្តបន្ទាន់ដោយពុំដឹងមូលហេតុ

 (ភ្នំពេញ)៖ សិស្សអនុវិទ្យាល័យ ហ៊ុនសែន ពោធិ៍ចិនតុង ១១នាក់ ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗក្រោយដួលសន្លប់ជាបន្តបន្ទាន់ដោយពុំដឹងមូលហេតុ ត្រូវរថយន្តសង្រ្គោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង និងមន្ទីរពេទ្យរុស្សុី។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤៖២០នាទីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ ។

ដោយឡែកអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ក៏បានចុះទៅកាន់ទីនោះភ្លាមៗដែរបន្ទាប់ពីទទួកបានសេចក្ដីរាយការណ៍ពីលោកគ្រូ អ្នកគ្រូនៅសាលាខាងលើ។ ប៉ុន្តែពុំទាន់មានការអះអាងណាមួយអំពីមូលហេតុនៃការដួលសន្លប់របស់សិស្សទាំងអស់នេះនៅឡើយទេ ហើយសិស្សខ្លះហាក់មានសភាពធ្ងន់ធ្ងរថែមទៀតផង។

សមត្ថកិច្ចបានប្រាប់ឲ្យថឹងថា សិស្សដែលដួលសន្លប់នោះមានចំនួន១១នាក់ ទី១៖ ឈ្មោះ សៅ នីតា ភេទស្រី អាយុ១៥ឆ្នាំ រៀនថ្នាក់ទី៨ ទី២៖ ឈ្មោះ នន់ ស្រីឡែន ភេទស្រី អាយុ១៤ឆ្នាំរៀនថ្នាក់ទី៨, ទី៣៖ ឈ្មោះ ជា ចន្ទ័រត្ន័ ភេទស្រី អាយុ១៦ឆ្នាំ រៀនថ្នាក់ទី៩ ,ទី៤៖ ឈ្មោះ អៀង មុន្នីរក្សា ភេទស្រី អាយុ១៥ឆ្នាំ រៀនថ្នាក់ទី៩ ,ទី៥៖ ឈ្ញមោះ សុីម ម៉ៅសឺន អាយុ១៤ឆ្មាំ រៀនថ្នាក់ទី៨, ទី៦៖ ឈ្មោះ ឡុង សាវឿន សានីន ភេទ ស្រី អាយុ១៥ឆ្នាំ រៀនថ្នាក់ ៨, ទី៧៖ ឈ្មោះ ខាន់ សុវណ្ណ បញ្ញា ភេទស្រី អាយុ១៥ឆ្នាំ រៀនថ្នាក់៨, ទី៨-ឈ្មោះ ស្រស់ សៀកហុង ភេទស្រី អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៨ ,ទី៩៖ ឈ្មោះហែល ស្រីមាស ភេទស្រី១៤ឆ្នាំ រៀនថ្នាក់ទី៨, ទី១០៖ ឈ្មោះ លន់ ស្រីឡែន ភេទស្រី អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៨, ទី១១៖ឈ្មោះ ហុន គន្ធា ភេទស្រី អាយុ១២ឆ្នាំ រៀនថ្នាក់ទី៨៕