(វ៉ាស៉ីនតោន)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២ អោយដឹងថា អ្នកសម្របសម្រួលរបស់សេតវិមាន ទទួលបន្ទុកកិច្ច ការឥណ្ឌូ-ប៉ាស៉ីហ្វិក លោក ខឺត ខេមប៊ែល (Kurt Campbell) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលា នៅវ៉ាស៊ីនតោន) បាននិយាយថា សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ នឹងប្រកាសពីផែនការដែលធ្វើ ឱ្យកាន់តែប្រសើរឡើងនូវការប្រយុទ្ធ ប្រឆាំងការនេសាទខុសច្បាប់ ក្នុងតំបន់ប៉ាស៊ីហ្វិក ដែលជាផ្នែក មួយនៃការបង្កើនការចូលរួមរបស់ខ្លួននៅក្នុងតំបន់ ដើម្បីប្រឆាំងនឹងឥទ្ធិពលចិនដែលកំពុង កើន ឡើង។ លោក Campbell បានគូសបញ្ជាក់ប្រាប់វេទិកាមួយនៅទីក្រុងវ៉ាស៊ីនតោន នៅពេលត្រូវបាន សួរអំពីកិច្ចសហប្រតិបត្តិការ ដែលកំពុងរីកចម្រើនរវាងចិន និងកោះសូឡូម៉ុន (Solomon) ដែលជា ដៃគូប្រពៃណីយូរអង្វែងរបស់សហរដ្ឋអាមេរិក ថា «បញ្ហាប្រឈមដ៏ធំបំផុតមួយនៅក្នុងតំបន់ប៉ាស៊ីហ្វិក តាមពិតទៅ គឺការនេសាទខុសច្បាប់»។
លោក Campbell បានបន្ថែមថា «យើងជឿថានៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ យើង នឹងធ្វើទៅតាមរយៈស្ថាប័នផ្សេងៗ ដើម្បីប្រកាសពីផែនការ សំខាន់ដែលត្រូវបានបង្កើតឡើង ដើម្បីកែ លម្អការយល់ដឹងអំពីដែនសមុទ្រ ដែលវាមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហា។ សហរដ្ឋអាមេរិក កំពុងពិនិត្យមើលសមត្ថភាពដែលនឹងបន្តតាមដាន ទោះជានាវានេសាទខុសច្បាប់ ទាំងនោះ បិទឧបករណ៍កំណត់អត្តសញ្ញាណអេឡិចត្រូនិកក៏ដោយ»៕