លោកប្រធានាធិបតីពូទីន ចុះហត្ថលេខាលើក្រឹត្យស្តីពី «វិធានការសេដ្ឋកិច្ចសងសឹកនឹងក្រុមហ៊ុន និងរដ្ឋដែលមិនមែនជាមិត្ត»


 (មូស្គូ)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ ២០២២ ម្សិលមិញនេះបានអោយដឹងថា វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិប តីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពី ទណ្ឌកម្មសេដ្ឋកិច្ចសងសឹក ជាការ ឆ្លើយតបទៅនឹង «សកម្មភាពមិនរាក់ទាក់របស់រដ្ឋបរទេស និងអង្គការអន្តរជាតិមួយចំនួន»

ក្រឹត្យនេះមានន័យថា បុគ្គលឬអង្គភាពណាមួយក្រោមទណ្ឌកម្មរបស់រុស្ស៊ីនេះ នឹងមិនអាចធ្វើពាណិជ្ជ កម្មបានទៀតទេនៅក្នុងប្រទេសរុស្ស៊ី ឬទទួលបានអត្ថប្រយោជន៍ពីការនាំចេញរបស់រុស្ស៉ីទៀត ឡើយ។ យោងតាមក្រឹត្យនេះដែរ រដ្ឋាភិបាលរុស្ស៊ីមានពេល ១០ថ្ងៃដើម្បីចងក្រងបញ្ជីបុគ្គល និង ក្រុមហ៊ុនបរទេសដែលត្រូវដាក់ទណ្ឌកម្ម ក៏ដូចជាកំណត់លក្ខណៈវិនិច្ឆ័យបន្ថែម សម្រាប់ប្រតិបត្តិការ មួយចំនួនដែលអាចប្រឈមនឹងការរឹតបន្តឹង៕