មន្ទីរបញ្ចកោណ អោយដឹងថា អាមេរិកបង្វឹកកងកម្លាំងអ៊ុយក្រែននៅអឺរ៉ុប


 (វ៉ាស៊ីនតោន)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០២២ អោយដឹងថា អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានបង្ហើបឲ្យដឹងថា បុគ្គលិកយោធាអ៊ុយក្រែន កំពុងទទួលការហ្វឹកហ្វឺនពីសំណាក់កងទ័ពសហរដ្ឋអាមេរិកនៅអឺរ៉ុប ចំ ពេលមានជម្លោះជាមួយរុស្ស៊ី។

លោក Kirby បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា «ខ្ញុំអាចប្រកាសថា សហរដ្ឋអាមេរិកបានចាប់ផ្តើមការហ្វឹកហាត់ជាមួយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លើប្រព័ន្ធ សំខាន់ៗនៅឯមូលដ្ឋានយោធាអាមេរិកក្នុងប្រទេសអាល្លឺម៉ង់»

ជាផ្នែកមួយនៃកម្មវិធី ដោយមានការសម្របសម្រួលជាមួយទីក្រុងប៊ែរឡាំង កងទ័ពអ៊ុយក្រែនកំពុង ទទួលការហ្វឹកហាត់ប្រតិបត្តិការកាំភ្លើងធំ ប្រព័ន្ធរ៉ាដា និងរថពាសដែក៕