រដ្ឋមន្រ្តីការបរទេសរុស្ស៉ីថា ទិវាជ័យជម្នះ «៩ ឧសភា» គឺមិនមែនជាថ្ងៃសំខាន់អ្វី ពាក់ព័ន្ធនឹងប្រតិបត្តិ ការយោធា នៅអ៊ុយក្រែនឡើយ


 (មូស្គូ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌ មាន Reuters នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២ បញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) កាលពីថ្ងៃ អាទិត្យ កន្លងទៅ នេះ បាននិយាយថា ទិវា «៩ ឧសភា» ដែលជាគម្រប់ខួបនៃជ័យជម្នះរបស់រុស្ស៉ី លើកង ទ័ពណាហ្ស៉ី អាល្លឺម៉ង់ កាលពីសង្រ្គាមលោកលើកទីពីរ គឺមិនមានជាប់ពាក់ព័ន្ធអ្វីជាមួយ ប្រតិបត្តិ ការយោធារ បស់ទីក្រុងមូស្គូ នៅអ៊ុយក្រែននោះឡើយ។

នៅពេលត្រូវបានចោទសួរថាតើ គម្រប់ខួប «៩ ឧសភា» អាចនឹងជាថ្ងៃដែលនាំឱ្យ ស្ថានការណ៍ សង្រ្គាមនៅអ៊ុយក្រែន មានការប្រែប្រួលដែរឬក៏យ៉ាងណានោះ លោកប្រមុខការទូតរុស្ស៉ី បានឆ្លើយ តបយ៉ាងដូច្នេះថា «កងទ័ពរបស់យើងមិនធ្វើសកម្មភាព ដោយផ្អែកលើកាលបរិច្ឆេទ ជាក់លាក់ណា មួយឡើយ»។ លោក Lavrov បានបន្តទៀតថា «ពួកយើងនឹងប្រារព្ធទិវាជ័យជម្នះរបស់យើង ក្នុង ឥរិយាបថធម្មតា ប៉ុន្តែពេលវេលានិងល្បឿន នៃអ្វីដែលកំពុងតែកើតឡើងនៅអ៊ុយក្រែន គឺនឹង អាស្រ័យទៅលើភាពចាំបាច់នៃការកាត់បន្ថយហានិភ័យ សម្រាប់ជនស៉ីវិលនិងកងទ័ពរុស្ស៉ី»