គិតត្រឹមព្រឹកថ្ងៃទី២១ ខែមេសានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣០.៩លាននាក់ និងស្លាប់៣៤.៦ម៉ឺននាក់

 (កម្ពុជា)៖  តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ចេញផ្សាយអោយដឹងថា គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅ ក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣០.៩ លាននាក់ហើយ ក្នុងនោះអាស៊ាន ក៏ មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៤,៦ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ២ម៉ឺននាក់ ។

វៀតណាម នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ចំពោះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃ ទី២០ ខែមេសា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១០,៥០២,៥៩០នាក់ (ស្លាប់ ៤២,៩៨២នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,០៤២,០១០នាក់ (ស្លាប់ ១៥៥,៩៧៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៤០៩,២០២នាក់ (ស្លាប់ ៣៥,៤៦៥នាក់)
* ថៃ ឆ្លងចំនួន ៤,០៨៤,២៩៩នាក់ (ស្លាប់ ២៧,២៦៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៨៣,៧៣២នាក់ (ស្លាប់ ៥៩,៩៩០នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,១៧០,៩៧០នាក់ (ស្លាប់ ១,៣១៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១២,៦៧៧នាក់ (ស្លាប់ ១៩,៤៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ២០២,៥៤២នាក់ (ស្លាប់ ៧៣០នាក់)
* ព្រុយណេ ឆ្លងចំនួន ១៤០,៥៤២នាក់ (ស្លាប់ ២១៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៦,១១៧នាក់ (ស្លាប់ ៣,០៥៦នាក់)៕