ក្រសួងសុខាភិបាល អោយដឹងថា ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង២៧នាក់, ជាសះស្បើយ២៤នាក់ និងស្លាប់១នាក់


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌ មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុងចំនួន២៧នាក់ ចំណែកអ្នកជំងឺជាសះស្បើយ ចំនួន២៤នាក់ និងស្លាប់ ១នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៦,១១៧នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣២,៨២៥នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕