សម្តេចតេជោ ហ៊ុន សែន លើកឡើងថា បើភាពស៊ាំក្នុងសហគមន៍កាន់តែរឹងមាំ ពលរដ្ឋមិនចាំបាច់ ពាក់ម៉ាសទេ


(ភ្នំពេញ)៖ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តទទួល យកដូសជំរុញ ដែលរៀបចំដោយអាជ្ញាធរ និងក្រសួងសុខាភិបាល ដោយសម្តេចអះអាងថា បើភាព ស៊ាំក្នុងសហគមន៍កាន់តែរឹងមាំនោះ ប្រជាពលរដ្ឋមិនចាំបាច់ពាក់ម៉ាសឡើយ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោង ការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «យើងត្រូវតែធ្វើឲ្យល្អ នូវការពង្រឹងភាពស៉ាំសហគមន៍នេះ ដែលខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះបងប្អូនប្រជាពល រដ្ឋរបស់យើង បន្តទទួលយកនូវវ៉ាក់សាំងដូសជំរុញ ដូសទី៣ ឬដូសទី៤»

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តទៀតថា «យើងបានឃើញហើយថា មកដល់ពេលនេះ អ្នកចាក់ដូសទី៣ ទើបតែបានជាង ៨លាននាក់ ក្នុងចំណោមមនុស្សដែលត្រូវបានចាក់ជាង ១៤លាន នាក់ ហើយដូសទី៤ យើងចាក់បានជាង ១លាននាក់ អញ្ចឹងទេបានជាខ្ញុំឲ្យបើកយុទ្ធនាការឆ្ពោះទៅ រកកម្មករតាមរោងចក្រ អ្នករកស៉ីលក់ដូរនៅតាមផ្សារ ព្រោះជាតំបន់ប្រមូលផ្តុំ អ្នកបើកបរតាក់ស៊ី អ្នកបើកបរកង់បី និយាយរួម អ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឲ្យមានភាពស៉ាំសហគមន៍ ក្នុង ចំណោមពួកគាត់ដែលងាយរងគ្រោះក្នុងការឆ្លង […] បើកាលណាភាពស៉ាំក្នុងសហគមន៍ កាន់តែរឹងមាំ គឺកាតព្វកិច្ចពាក់ម៉ាស គ្មានការចាំបាច់ទៀតទេ»