(បាងកក)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post ចេញផ្សាយបាន អោយដឹងថា ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានរាយការណ៍ ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៦,៨៩១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ១៦,៨០៦ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ៨៥ ករណីទៀតជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១២៩នាក់ បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈ អ្នកជំងឺចំនួន ២៤,៩២៧នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះ ស្បើយ។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ៤,០៦៣,៨៤៤ករណី ក្នុងនោះមានអ្នកស្លាប់ ២៧,០០៦នាក់ និងអ្នកជា សះស្បើយឡើងវិញគឺ ៣.៨៣លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១៣១លានដូស ក្នុងនោះប្រជាជនជាង ៥០.៥២លាន នាក់ (៧២.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ២៤.៨៦លាននាក់ (៣៥.៦%) បានចាក់ដូសជំរុញ៕