ក្រសួងការបរទេសអាល្លឺម៉ង់ សម្រេចបណ្តេញបុគ្គលិកស្ថានទូតរុស្ស៊ី ជាច្រើនរូប


 (បែរឡាំង)៖  យោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២ អោយដឹងថា ក្រសួងការបរទេសរបស់ប្រទេសអាល្លឺម៉ង់ បានប្រកាសពីការសម្រេច ចិត្តរបស់ខ្លួន ក្នុងការបណ្តេញមន្រ្តី, បុគ្គលិកនៃស្ថានទូតរុស្ស៊ីប្រចាំទីក្រុងបែរឡាំងចំនួន៤០រូប។

ក្រសួងការបរទេសអាល្លឺម៉ង់បានឲ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះ ថា «ការសម្រេចរបស់រដ្ឋាភិបាល សហព័ន្ធ ក្នុងការដកបុគ្គលិកទូតរុស្ស៊ីចេញពីប្រទេសនាពេលនេះគឺក្រោមហេតុលផលថា អ្នកទាំង នោះ កំពុងធ្វើកិច្ចការមួយចំនួនដែលប្រឆាំងចំពោះសេរីភាពនិងសង្គមរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្រសួងក៏បានជូនដំណឹងនេះទៅកាន់ឯកអគ្គរដ្ឋទូតរុស្ស៊ីរួចហើយដែរ»«យើងនឹងពង្រឹងការដាក់ ទណ្ឌកម្មថែមទៀតប្រឆាំងនឹងប្រទេសរុស្ស៊ី ហើយនឹងពង្រីកកម្លាំងគាំទ្ររបស់យើងដល់អ៊ុយក្រែន ក៏ដូចជាពង្រឹងផ្នែកខាងកើតរបស់NATO»

ដោយឡែក កាសែតអាល្លឺម៉ង់ ដឺ ប៊ីល (The Bild) បានរាយការណ៍ថា «បុគ្គលិកនៃស្ថានទូតរុស្ស៊ី ដែល ត្រូវបានកំណត់ក្នុងបណ្តេញចេញនៅពេលនេះ គឺត្រូវបានចោទប្រកាន់ថា ពួកគេបានធ្វើ ការស៊ើបការណ៍សម្ងាត់ឲ្យរដ្ឋាភិបាលទីក្រុងមូស្គូ ហើយចំនួនអាចនឹងមានរហូតដល់១០០នាក់ ខណៈដែលមុនពេលមានសេចក្តីប្រកាសរបស់ក្រសួងមនុស្សជាង២០០០នាក់ ត្រូវបានសើប អង្កេតជុំវិញការចោទប្រកាន់ពីការផ្តល់ព័ត៌មានសម្ងាត់៕