សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «៥,៧២៩ករណី» និងស្លាប់០៥នាក់ទៀតក្នុងរបាយការណ៍ ថ្ងៃពុធម្សិលមិញនេះ


 (សិង្ហបុរី)៖ យោងតាម តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ អោយដឹងថា ក្រសួងសុខាភិបាលសិង្ហបុរីនៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញអ្នក ឆ្លង COVID-19 ចំនួន ៥,៧២៩ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

បើតាមក្រសួងសុខាភិបាលសិង្ហបុរី នៅក្នុងចំណោមករណីឆ្លងប្រចាំថ្ងៃខាងលើ មាន១៣៩នាក់ ជាករណីនាំចូល ក្រៅពីនោះជាករណីក្នុងស្រុកទាំងអស់។ បន្ថែមពីលើនេះ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយដូចគ្នា អ្នកជំងឺ COVID-19 ចំនួន ០៥នាក់ក៏បានស្លាប់ផងដែរ។

គួរបញ្ជាក់ថា បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,០៩០,៨២៣នាក់ ក្នុងនោះស្លាប់ ១,២៦៣នាក់៕