(វ៉ាស៊ីនតោន)៖ តាមការចេញ ផ្សាយដោយសារ ព័ត៌មាន Japantimes នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ ប្រាប់អោយដឹងថា ប្រធានាធិបតីលោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយ ថាសហរដ្ឋ អាមេរិកនៅតែផ្តោតជាអទិភាពលើតំបន់អាស៊ី-ប៉ាស៊ីហ្វិក បើទោះជាវ៉ាស៊ីនតោនកំពុងជា ប់ដៃដោះ ស្រាយសង្រ្គាមបង្កឡើងដោយរុស្ស៊ី នៅអ៊ុយក្រែនក៏ដោយ។ ការកត់សម្គាល់ខាងលើរបស់លោក បៃដិន ធ្វើឡើងនាឱកាសដែលលោកទទួលស្វាគមន៍នាយក រដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង នៅឯសេតវិមាន។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអាមេរិក រូបនេះបានបញ្ជាក់ដូច្នេះថា «ទោះបីជាយើងកំពុងជាប់ដៃដោះស្រាយវិបត្តិនៅក្នុង តំបន់អឺរ៉ុបក៏ដោយ, តែរដ្ឋបាលរបស់ខ្ញុំនៅតែបន្តគាំទ្រយ៉ាងមុតមាំដល់ការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីធានា ឱ្យបាននូវសេរីភាព និងការបើកចំហ»។ ពាក្យថាសេរីភាព និងការបើកចំហនេះត្រូវបានរដ្ឋបាល លោក បៃដិន ប្រើប្រាស់ក្នុងយុទ្ធសាស្ត្រខ្ទប់ការកើនឡើងឥទ្ធិពល ចិននៅក្នុងតំបន់។
គួរបញ្ជាក់ថា បើតាមលោក ចូ បៃដិន សណ្ដាប់ធ្នាប់ពិភពលោកជាមូលដ្ឋានកំពុងប្រឈមមុខនឹង បញ្ហាប្រឈមជាច្រើនមិនធ្លាប់មានពីមុនមក ហើយការខ្ទប់ការកើនឡើងឥទ្ធិពលចិនកម្មុយនិស្ដ នៅតែជាយុទ្ធសាស្ត្រទី១ សម្រាប់សហរដ្ឋអាមេរិក៕