(កំពង់ចាម)៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធ ជនកម្ពុជា បានថ្លែងប្រាប់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ថា ដោយសារសន្តិភាព ទើបប្រទេសជាតិយើងមានការរីកចម្រើន ។
ឯកឧត្តម ថ្លែងបែបនេះ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ពេលជួបសំណេះសំណាលជាមួយ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ជាជនពិការប្រភេទក១ និងក២ ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងក្នុងឱកាសនោះថា «ដោយសារប្រទេសជាតិមានសុខ សន្តិភាព ក្រមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានការ រីកចម្រើនលើគ្រប់វិស័យ ។ ទន្ទឹមនឹងនេះបងប្អូនដែលជាអតីតយុទ្ធជនមានវ័យចំណាស់ ទទួលបាន សុខភាពល្អតាមរយៈ ការពិនិត្យព្យាបាលដោយឥតគិតថ្លៃ នឹងមានឱកាសចូលវត្ត រក្សាសីលប្រាំ សីលប្រាំបី រស់នៅប្រកបដោយសុខដុមរមនាផងដែរ» ។
ជាមួយគ្នានោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រីបានសន្យាថា នឹងខិតខំបង្កើនប្រាក់ឧបត្ថម្ភប្រភេទ ១ ប្រភេទ ២ បន្តទៅទៀតនៅពេលដែលប្រទេសជាតិ បានរួចផុតពីការរាតត្បាតនៃជំងឺកូវីដ១៩ ៕