ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ


ព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា មន្ទីរពេទ្យជាទីកន្លែងសម្រាប់ពលរដ្ឋ មកទទួលសេវា និងព្យាបាល ដូច្នេះយើងត្រូវខិតខំយ៉ាងណាធ្វើឱ្យមន្ទីរពេទ្យរបស់យើង ក្លាយជា កន្លែងដែលមានផាសុខភាពល្អ មិនថាខាងក្នុង និងជុំវិញបរិវេណខាងក្រៅនោះទេ។

ឯកឧត្តម អភិបាលខេត្ត បានណែនាំឱ្យក្រុមការងារជំនាញ ធ្វើការឈូសឆាយពង្រាបដី ដោយធ្វើផ្លូវ ចេញចូល និងរៀបចំសួនច្បារ ដាំស្មៅ ដើម្បីធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យបង្អែកខេត្ត របស់យើងមាន សោភ័ណភាពស្រស់ស្អាត និងមានពណ៌បៃតង។

ឯកឧត្តម សំណូមពរដល់ក្រុមការងារ ជាពិសេសក្រុមគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋយើង ចូលរួមថែក្សានូវសមិទ្ធផលនានានៅក្នុងបរិវេណក្នុងមន្ទីរពេទ្យបង្អែកខេត្តឱ្យបានគង់វង្ស៕