ក្រសួងសុខាភិបាល អោយដឹងថា ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣៩នាក់ (ករណីនាំចូល១នាក់ និងសហ គមន៍៣៨នាក់), ជាសះស្បើយ៦៨នាក់ និងគ្មានអ្នកស្លាប់ទេ


 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន៣៩នាក់ ក្នុងនោះករណីនាំចូល ចំនួន១នាក់ និងឆ្លងក្នុងសហគមន៍៣៨នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៦៨នាក់ និងគ្មាន ស្លាប់ទេ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៥,៥៥២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣១,៥២៧នាក់, ស្លាប់សរុបចំនួន៣,០៥៤នាក់៕