(សិង្ហបុរី)៖ តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ គឺបានបញ្ជាក់ថាក្រសួងសុខាភិបាលសិង្ហបុរីនៅថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ១៣,១៦៦នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ បើតាមក្រសួងសុខាភិបាលសិង្ហបុរី នៅក្នុងចំណោមករណីឆ្លងប្រចាំថ្ងៃខាងលើ មាន២៤១នាក់ ជាករណីនាំចូល ក្រៅពីនោះជាករណីក្នុងស្រុកទាំងអស់។ បន្ថែមពីលើនេះ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយដូចគ្នា អ្នកជំងឺ COVID-19 ចំនួន ០៦នាក់ក៏បានស្លាប់ផងដែរ។
គួរបញ្ជាក់ថា បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,០៣៥,៧២១នាក់ ក្នុងនោះ ស្លាប់ ១,២១៤នាក់៕