(ហាណូយ)៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២ បានប្រាប់អោយដឹងថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះបាន ប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១៣០,៧៣៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បាន រ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន១៦,០១៤ករណី ខណៈហូជីមិញបានរាយការណ៍ចំនួន ១,០៩៤ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Nghệ An មានចំនួន៤,៨២០ករណី, ខេត្ត Phú Thọ ៥,៩២០ករណី និងខេត្ត Bắc Ninh ៣,៤៧៣ករណី។
ក្នុងរបាយការណ៍ថ្ងៃអង្គារនេះដែរក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ ថ្មីដោយសារជំងឺកូវីដ១៩ចំនួន៦៥នាក់បន្ថែមទៀតផងដែរ។
សរុបមកវិញ គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅ ទូទាំងប្រទេសចំនួន ៨,៣៣៨,៩១៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៤,៤៦៨,៨០៥នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន៤២,០១៤នាក់៕