លោក ចូ បៃដិន ប្រកាសផ្ដល់ជំនួយយោធាបន្ថែម ៨០០លានដុល្លារ ក្នុងនោះរួមមានអាវុធប្រឆាំង យន្ដហោះចម្បាំងឱ្យអ៊ុយក្រែន

 (វ៉ាស៊ីនតោន)៖  តាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធ សប្ដាហ៍នេះបានប្រកាសផ្ដល់ជំនួយយោធាបន្ថែម ៨០០លានដុល្លារ ដល់អ៊ុយក្រែន ក្នុងនោះរួមមាន ទាំងមីស៊ីលប្រឆាំងយន្ដហោះ និងរថក្រោះ ដើម្បីយកទៅប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៊ី។

ការប្រកាសផ្ដល់ជំនួយយោធាខាងលើ ធ្វើឱ្យជំនួយដែលសហរដ្ឋអាមេរិកសន្យាផ្ដល់ឱ្យអ៊ុយក្រែន កើនដល់ ១ពាន់លានដុល្លារ និង២ពាន់លានដុល្លារ ចាប់តាំងពីលោក ចូ បៃដិន ស្បថឡើងកាន់ តំណែងជាប្រធានាធិបតី កាលពីខែមករា ឆ្នាំ២០២១មក។

បន្ថែមពីលើនេះ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅឯសេតវិមាន លោក បៃដិនផ្ទាល់ក៏បានថ្កោល ទោសផងដែរថាលោកប្រធានាធិបតី ពូទីន កំពុងប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាម សម្រាប់ការវាយប្រហារ លើអ៊ុយក្រែន។

សូមបញ្ជាក់ថា នេះគឺជាលើកដំបូងបំផុតដែលលោក បៃដិន ប្រើពាក្យឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំង នឹងលោក ពូទីន ជាសាធារណៈ ហើយកាលពីសប្ដាហ៍មុន កំឡុងបំពេញទស្សនកិច្ចទៅកាន់ប្រទេស ប៉ូឡូញ អនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស ក៏បានលើកឡើងដែរថា គួរតែមានការស៊ើប អង្កេតពីបទឧក្រិដ្ឋសង្រ្គាមនេះ៕