មូលនិធិ IMF លើកឡើងថា សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន អាចផ្លាស់ប្តូរមូលដ្ឋានសណ្តាប់ធ្នាប់ សេដ្ឋ កិច្ចពិភពលោក


 (វ៉ាស៊ីនតោន)៖  យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របញ្ជាក់ថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា សង្គ្រាមនៅអ៊ុយក្រែននឹងប៉ះពាល ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល តាមរយៈការ ធ្វើឱ្យកំណើនសេដ្ឋកិច្ចថមថយ និងជំរុញកំណើន អតិផរណា និងអាចផ្លាស់ប្តូរជាមូលដ្ឋានសណ្តាប់ ធ្នាប់សេដ្ឋកិច្ចសកល ក្នុងរយៈពេលវែង។

IMF បានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា ក្រៅពីប៉ះពាល់ដល់ជីវិតមនុស្ស និងលំហូរជនភៀស ខ្លួនជាប្រវត្តិសាស្រ្ត សង្គ្រាមនេះកំពុងធ្វើឱ្យតម្លៃអាហារ និងថាមពលកើនឡើង ដែលជំរុញអត្រា អតិផរណា និងប៉ះពាល់ដល់ប្រាក់ចំណូល ខណៈដែលធ្វើឱ្យមានការអាក់ខាន់ដល់ពាណិជ្ជកម្ម ចង្វាក់ផ្គត់ផ្គង់ និងប្រាក់បញ្ញើាពីក្រៅប្រទេសក្នុងប្រទេសជិតខាងមួយចំនួនរបស់ប្រទេសអ៊ុយក្រែន។

IMF បានឱ្យដឹងទៀតថា សង្គ្រាមនេះក៏ប៉ះពាល់ដល់ទំនុកចិត្តអាជីវកម្ម និងបង្កើនភាពមិនប្រាកដ ប្រជាក្នុងចំណោមវិនិយោគិនផងដែរ ដែលនឹងប៉ះពាល់ដល់តម្លៃទ្រព្យសកម្ម រឹតបន្តឹងដល់ស្ថាន ភាពហិរញ្ញវត្ថុ និងអាចជំរុញឱ្យមានលំហូរចេញមូលធនពីប្រទេសកំពុងអភិវឌ្ឍន៍។

IMF បានបន្តថា៖ «ជម្លោះគឺជាបញ្ហាដ៏ធំមួយចំពោះសេដ្ឋកិច្ចពិភពលោក ដែលនឹងប៉ះពាល់ដល់ កំណើនសេដ្ឋកិច្ច និងធ្វើឱ្យតម្លៃទំនិញកើនឡើង»។

ដោយលើកឡើងពីហានិភ័យកាន់តែខ្លាំងនៃភាពចលាចលក្នុងតំបន់មួយចំនួនរាប់ចាប់ពីអនុតំបន់អាហ្រ្វិកសាហារ៉ា និងអាមេរិកឡាទីនរហូតដល់តំបន់សមុទ្រខ្មៅ និងអាស៊ីកណ្តាល មូលនិធិ IMF បានឱ្យដឹងថា ប្រទេសនានាដែលមានការប្រឈមផ្ទាល់ផ្នែកពាណិជ្ជកម្ម ទេសចរណ៍ និងហិរញ្ញវត្ថុ នឹងរងសម្ពាធកាន់តែខ្លាំង។

ក្នុងពេលជាមួយគ្នានេះដែរអសន្តិសុខស្បៀងទំនងជានឹងកើនឡើងបន្ថែមទៀតក្នុងផ្នែកខ្លះនៃទ្វីបអាហ្រិ្វក និងមជ្ឈិមបូព៌ា ជាទីដែលប្រទេសអេហ្ស៊ីបនាំចូល ៨០ភាគរយនៃស្រូវសាលីរបស់ខ្លួនពីរុស្ស៊ី និងអ៊ុយក្រែន។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ អោយដឹងទៀតថា IMF បានឱ្យដឹងទៀតថា ក្នុងរយៈពេលវែង  «សង្គ្រាមនេះអាចផ្លាស់ប្តូរមូលដ្ឋានសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយ បើពាណិ ជ្ជកម្មថាមពលផ្លាស់ប្តូរ ចង្វាក់ផ្គត់ផ្គង់រៀបចំឡើងវិញ បណ្តាញទូ ទាត់បែកខ្ញែក និងប្រទេសនា នាគិតឡើងវិញអំពីការកាន់កាប់រូបិយប័ណ្ណបម្រុង»