គ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រវាយប្រហារឆ្នេរសមុទ្រហ្វូគូស៊ីម៉ា ដោយបង្កឱ្យមានការព្រមាន ពីរលកយក្សស៊ូណាមិ


 (តូក្យូ)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន ABC មុនេះបន្តិចនាថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។គ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ បានអង្រួនឆ្នេរសមុទ្រហ្វូគូស៊ីម៉ា ស្ថិតភាគខាងជើង ប្រទេសជប៉ុន កាលពីល្ងាចថ្ងៃពុធនេះ ដោយបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ។

ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា គ្រោះរញ្ជួយដីបានវាយប្រហារចម្ងាយ ៦០គីឡូម៉ែត្រ (៣៦ម៉ាយ) នៅក្រោមបាទសមុទ្រ។

តំបន់នេះគឺជាផ្នែកមួយនៃភាគខាងជើងប្រទេសជប៉ុន ដែលត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយ ដីកម្រិត៩.០រ៉ិចទ័រ និងរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១ ដែលបណ្តាលឱ្យមានគ្រោះ មហន្ត រាយនុយក្លេអ៊ែរផងដែរ។

ទោះជាយ៉ាងណា ភ្លាមៗនេះមិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ឬ ការខូចខាតនៅឡើយនោះ ទ៕