(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយ សារ ព័ត៌មាន Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២ អោយដឹងថា សហរដ្ឋអាមេរិក បានចោទប្រកាន់រុស្ស៊ីថាកំពុងប្រកាសសង្រ្គាម ទាំងស្រុងលើសេ រីភាព និងការពិតនៃប្រព័ន្ធផ្សព្វផ្សាយ តាមរយៈ ការបិទសារព័ត៌មានឯករាជ្យ និង ដើម្បីរារាំងកុំឱ្យ ប្រជាជនរុស្ស៊ី ដឹងឮពីសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។
ការចោទប្រកាន់ខាងលើរបស់សហរដ្ឋអាមេរិក ធ្វើឡើងនៅចំពេលដែលបណ្ដាប្រទេសក្នុងសហ ភាពអឺរ៉ុប នាំគ្នាបិទប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី ក្នុងនោះរួមមានទាំង Sputnik និង RT។ ការបិទនេះត្រូវបានអឺរ៉ុបអះអាងថាជាការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹង សង្រ្គាម របស់រុស្ស៊ី នៅអ៊ុយក្រែន។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក្រសួងការ បរទេសអាមេរិក បានបញ្ជាក់ដូច្នេះថា «រដ្ឋាភិបាល រុស្ស៊ី បាន និងកំពុងគាបសង្កត់លើ Twitter Facebook និង Instagram ដែលប្រជាជនរុស្ស៊ី ប្រើប្រាស់ដើម្បីទទួលបានព័ត៌មានឯករាជ្យ និងបញ្ចេញមតិ»។
ក្រសួងការបរទេសអាមេរិក បន្ថែមទៀតថាប្រជាជនរុស្ស៊ីក៏បានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដើម្បីភ្ជាប់ពួកគេទៅកាន់ពិភពលោកខាងក្រៅ ផងដែរ៕