អ៊ុយក្រែនថា កងទ័ពរុស្ស៊ី ៥០នាក់ ត្រូវបានសម្លាប់


 (កៀវ)៖  តាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា យោធាអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងថាកងទ័ពរុស្ស៊ី ៥០ នាក់ត្រូវបានសម្លាប់ និងយន្ដហោះចម្បាំង ៦គ្រឿង ត្រូវបានបាញ់ ទម្លាក់នៅក្នុងការវាយប្រយុទ្ធគ្នា នៅឯតំបន់ភាគខាងកើតនៃប្រទេស។

នៅមុននេះបន្តិច យោធាអ៊ុយក្រែន ក៏បាននិយាយដែរថាយន្ដហោះចម្បាំងរុស្ស៊ី ៥គ្រឿង និងឧទ្ធម្ភាគ ចក្រមួយគ្រឿងត្រូវបានបាញ់ទម្លាក់។ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ី បានអះអាងថាកងទ័ពរបស់ខ្លួន បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធាមួយចំនួន ក្នុងនោះរួមមានទាំងប្រព័ន្ធការពារដែន អាកាសអ៊ុយ ក្រែន នៅក្នុងប្រតិបត្តិការយោធា ដាក់ចេញដោយលោក ពូទីន។

បន្ថែមពីលើនេះ សេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិរុស្ស៊ី ក៏បានច្រានចោលផងដែរការ អះអាងរបស់យោធាអ៊ុយក្រែនដែលថាបានបាញ់ ទម្លាក់យន្ដហោះចម្បាំងរុស្ស៊ី ៥គ្រឿង និងឧទ្ធម្ភាគ ចក្រមួយគ្រឿង៕