ថៃមានមនុស្ស ២៣,៥៥៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣៨នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃ ព្រហស្បតិ៍នេះ


 (បាងកក)៖ យោង តាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post បញ្ជាក់ថា ក្រសួង សុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២៣,៥៥៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៣៨នាក់បន្ថែមទៀត ក៏ត្រូវ បានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ១៦,១៣១នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ៕