(ម៉ូស្គូ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រាប់ថា មេដឹកនាំប្រទេសបេឡារុសលោក អេឡិចហ្សានដឺ លូកាហ្សិនកូ (Alexander Lukashenko) បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរបស់លោកមិនបាន ចូលរួមជាមួយរុស្ស៊ី ក្នុងការឈ្លានពានប្រទេសអ៊ុយក្រែននោះឡើយ។
ការថ្លែងរបស់ប្រធានាធិបតីបេឡារុសខាងលើនេះ បានកើតមានឡើង បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលអ៊ុយ ក្រែនបានអះអាងថា កងទ័ពរុស្ស៊ីបានចូលមកកាន់ទឹកដីអ៊ុយក្រែន តាមរយៈទឹកដីរបស់ប្រទេសបេ ឡារុស ដែលស្ថិតនៅជាប់តំបន់ ដុនបាស (Donbass) ភាគខាងកើតអ៊ុយក្រែននោះ។
លោក Alexander Lukashenko បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កងកម្លាំងយោធារបស់យើង មិនមែនកំពុងចូលរួមនៅក្នុងប្រតិបត្តិការ (ជាមួយយោធារុស្ស៊ី) នោះឡើយ»។ យ៉ាងណាក៏ដោយ បណ្តាសារព័ត៌មានលោកខាងលិច បានចេញផ្សាយថា កងទ័ពរុស្ស៊ីរហូតដល់រាប់សែនឯណោះ បានយកទឹកដីបេឡារុស ធ្វើជាកន្លែងឈរជើង នៅមុនការវាយលុកចូលអ៊ុយក្រែនកើតឡើយ៕