យោធាអ៊ុយក្រែន អះអាងថាបាញ់ទម្លាក់យន្ដហោះចម្បាំងរុស្ស៊ី ៥គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង


 (កៀវ)៖  តាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ បានបញ្ជាក់អោយដឹងថា អគ្គនាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានអះ អាងថាយន្ដហោះចម្បាំង៥គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿងរបស់រុស្ស៊ី ត្រូវបានបាញ់ទម្លាក់នៅព្រឹក ថ្ងៃព្រហស្បតិ៍នេះ ខណៈកងទ័ពរុស្ស៊ីកំពុងបើកការវាយប្រហារលើអ៊ុយក្រែន។

ប៉ុន្តែភ្លាមៗនោះដែរ យោធារុស្ស៊ីបានច្រានចោលអះអាងរបស់យោធាអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងកៀវ) បានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ថា «កំពុងបើការ ឈ្លានពាន យ៉ាងពេញលេញ» មកលើកប្រទេសអ៊ុយក្រែនតែម្តង ខណៈសំឡេងផ្ទុះ និងស្នូរកាំភ្លើង ត្រូវបានលាន់ឮនៅតាមទីក្រុងធំៗរបស់អ៊ុយក្រែន ក្នុងនោះរួមទាំងរដ្ឋធានីកៀវ (Kyiv) ផងដែរ។

ចំណែកឯ សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តបានព្រមានថាពួកគេនឹងចាត់វិធានការឆ្លើយតបយ៉ាង ម៉ឺងម៉ាត់ ប្រឆាំងនឹងរុស្ស៊ី៕