(សេអ៊ូល)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែកម្ភៈ ឆ្នាំ២០២២ បានប្រាប់អោយដឹងថា កូរ៉េខាងត្បូងនៅថ្ងៃពុធ ទី២៣ ខែកុម្ភៈ ម្សិលមិញនេះ បានធ្វើ តេស្តសាកល្បងប្រព័ន្ធស្ទាក់ចាប់មីស៊ីលរយៈចម្ងាយឆ្ងាយពីដីទៅអាកាស មួយខែបន្ទាប់ពីកូរ៉េខាង ជើងបានតេស្តសាកល្បងកាំជ្រួចដែលមានកម្លាំងខ្លាំងដែលមានសមត្ថភាពអាចគេចពីប្រព័ន្ធការពារបាន។ ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ ថា ប្រព័ន្ធ L-SAM ត្រូវបានបាញ់បង្ហោះដោយជោគជ័យ ពីកន្លែងសាកល្បងនៅតំបន់ Taean ស្ថិត ចម្ងាយ១៥០គីឡូម៉ែត្រ ភាគនិរតី នៃរដ្ឋធានីសេអ៊ូល។ ប៉ុន្តែ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាន បដិសេធមិនបញ្ជាក់របាយការណ៍នេះទេ។
សូមបញ្ជាក់ថា ភាព តានតឹង អន្តរជាតិ បាន និង កំពុង កើនឡើង ជុំវិញ ការ សាកល្បង មីស៊ីល ផ្លោង របស់ កូរ៉េខាងជើង ជា បន្តបន្ទាប់ នាពេល ថ្មីៗ នេះ។ កាលពីខែមករា គឺជាខែកំណត់ត្រាមួយ សម្រាប់ការសាកល្បងបែបនេះ ដោយមានការបាញ់បង្ហោះយ៉ាងហោចណាស់ចំនួន៧ដង រួមទាំង ការតេស្តសាកល្បងមីស៊ីលប្រភេទថ្មី ដែលជាមីស៊ីលល្បឿនលឿនពិបាកក្នុងការស្ទាក់ចាប់៕